ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ថាចុកទ្រូង ស្រាប់តែ​បាត់មិនឃើញចុះ លុះព្រះគ្រូ​មេកុដិ​ឡើងទៅ​ដាស​ទើបដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មាន​ករណី​​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ​បន្ទាប់ពី​ប្រទះឃើញ​​យុវជន​ម្នាក់​ដេក​​បាត់បង់ជីវិត​​ក្នុង​កុដិ​លេខ​១៩ នៅវត្តលង្ការ ​។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបានសមត្ថកិច្ច​ថា ​ជនរងគ្រោះបាត់បង់ជីវិតដោយសារ​ខ្យល់គ ។​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​​ព្រឹកថ្ងៃទី​៣…

រាជធានី​ភ្នំពេញ​ ៖ មាន​ករណី​​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ​បន្ទាប់ពី​ប្រទះឃើញ​​យុវជន​ម្នាក់​ដេក​​បាត់បង់ជីវិត​​ក្នុង​កុដិ​លេខ​១៩ នៅវត្តលង្ការ ​។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបានសមត្ថកិច្ច​ថា ​ជនរងគ្រោះបាត់បង់ជីវិតដោយសារ​ខ្យល់គ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​​ព្រឹកថ្ងៃទី​៣ កក្កដា ឆ្នាំ​​​​២០២០ នៅ​ចំណុច​​កុដិ​លេខ​១៩ ជាន់​ទី​១ ក្នុងវត្តលង្ការ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្រុម​៤៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ មឿ​ន កែវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​វត្ត​លង្ការ កុដិ​លេខ​១៩ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ស្វាយ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។

តាមប្រភពពី​​​ព្រះ​តេជគុណ អៀម សម្បត្តិ ជា​ព្រះគ្រូ​​មេ​កុដិ​លេខ​១៩ បាន​ឲ្យ​ដឹ​ង​ថា​ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​រៀនសូត្រ​ក្នុង​វត្ត​លង្ការអស់​រយៈពេល​មួយ​ឆ្នាំ​មកហើយ​ តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ជន​រង​គ្រោះ​បាន​ទូរ​ស័​ព្ទ​ប្រាប់​ម្តាយ​ថា ចេះ​តែ​ចុក​ដើមទ្រូង រហូត​ដល់​ថ្ងៃ​កើតហេតុ ពុំ​ឃើញ​ជន​រង​គ្រោះ​ចុះ​មក​យក​ម៉ូតូ​ចេញពី​កុដិ​នោះ​ទេ ទើប​​ព្រះតេជគុណ​ឡើង​ទៅ​ដាស់​ជន​រង​គ្រោះ ទើប​ដឹង​ថា ជន​រង​គ្រោះ​បាត់​បង់ជីវិត​បាត់​ទៅ​ហើយ ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​​ឱ្យចុះមកពិនិត្យ​។

តាម​ការ​សន្និដ្ឋាន​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​បាត់បង់ជីវិត​​ដោយសារ​គាំងបេះដូង ដែល​អាច​បណ្តាល​មក​ពី​ជំងឺ​បេះដូង​​។ បន្ទាប់ពីពិនិត្យ​រួច សមត្ថកិច្ច​បាន​​ប្រគល់​សព​ជនរងគ្រោះ​ឱ្យ​​បង​បង្កើត​​ដើម្បី​យក​ទៅរៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ