ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំងនេះ​កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយ​មិន​ចាំបាច់​មាន​បរិញ្ញាប័ត្រ !

3 ឆ្នាំ មុន

យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ប្រមូល​ដោយ LinkedIn បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ​ង្រ​ទៅ​លើ​ទីផ្សារ​ការងារ​ជុំវិញ​ពិភពលោក ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​បាន​កាត់​បន្ថយ​បុគ្គលិក និង​ផ្អាក​ការ​រើស​បុគ្គលិក​ថ្មី​ៗ ។ យោង​ទៅ​តាម​របាយការណ៍​ពី​អង្គការ​ពលកម្ម​អន្តរជាតិ…

យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ប្រមូល​ដោយ LinkedIn បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ​ង្រ​ទៅ​លើ​ទីផ្សារ​ការងារ​ជុំវិញ​ពិភពលោក ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​បាន​កាត់​បន្ថយ​បុគ្គលិក និង​ផ្អាក​ការ​រើស​បុគ្គលិក​ថ្មី​ៗ ។

យោង​ទៅ​តាម​របាយការណ៍​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ការងារ​ពេញ​ម៉ោង​ប្រមាណ ៤០០​លាន​ត្រូវ​បាន​កាត់​បង់​ក្នុង​ត្រីមាស​ទី​ពីរ​នា​ឆ្នាំ ២០២០​នេះ ។ ដោយហេតុ​ដូចនេះ អ្នកជំនាញ​បាន​ផ្តល់​យោបល់​ឲ្យ​បុគ្គលិក​ជុំវិញ​ពិភពលោក​ធ្វើការ​រក​ការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​ព្យាយាម​រៀន​ជំនាញ​ថ្មី​ៗ​តាម​តម្រូវការ​ទីផ្សារ​ការងារ ។

ដោយ​វិភាគ​ទិន្នន័យ​នៃ​ការ​រក​បុគ្គលិក​លើ LinkedIn ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​ការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ជាងគេ​ជុំវិញ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​បាន​ប្រទះ​ឃើញ​ថា​ការងារ​ទាំងនេះ​បាន​បន្ត​មាន​ប្រជាប្រិយភាព​អស់​ប្រមាណ ៤​ឆ្នាំ​មក​ហើយ និង​តម្រូវការ​មិន​បាន​ធ្លាក់​ចុះ​ខ្លាំង​ទេ​តាំងពី​មានការ​ផ្ទុះ​កូ​វី​ដ ១៩ កន្លង​មក ។

ក្រៅពី​នេះ​ហើយ LinkedIn បាន​ប្រាប់​មក​ថា ការងារ​ខាងក្រោម​នេះ​ជា​ការងារ​ដែល​មាន​ផ្តល់​ប្រាក់​បៀរ​វត្សរ៍​ខ្ពស់ និង​មានការ​បង្រៀន​អន​ឡាញ​សម្រាប់​អ្នក​ដែល​មិន​មាន​បរិញ្ញាប័ត្រ​ផង​ដែរ ។
ការងារ​ទាំងនោះ​មាន​ដូច​ជា ៖
១. អ្នក​បង្កើត​កម្មវិធី Software
២. អ្នកតំណាង​ផ្នែក​លក់
៣. អ្នកគ្រប់គ្រង​គម្រោង
៤. រដ្ឋបាល​ផ្នែក IT
៥. អ្នកជំនាញ​ផ្នែក​ផ្តល់​សេវាកម្ម​អតិថិជន
៦. អ្នកជំនាញ​ផ្នែក​ទីផ្សារ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល
៧. អ្នក​ផ្តល់​សេវា​ជំនួយ​ផ្នែក IT
៨. អ្នកវិភាគ​ទិន្នន័យ
៩. អ្នកវិភាគ​ហិរញ្ញវត្ថុ
១០. អ្នក​ច្នៃ Graphic

លោក ចស្ស ហ្ក្រា​ហ្វ (Josh Graff) ដែល​ជា​អ្នកគ្រប់គ្រង LinkedIn ប្រចាំ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា អ្វី​ដែល​ល្អ​ទាក់ទិន​នឹង​ការងារ​ទាំងនេះ គឺ​អ្នក​មិន​ចាំបាច់​ទៅ​រៀន​វា​ពី​ស្ថាប័ន​អប់រំ​ទេ អ្នក​អាច​រៀន​ជំនាញ​ទាំងនេះ​បាន​លើ​អ៊ី​ន​ធើ​ណេ​ត​បាន ទោះជា​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បន្ត​មាន​សារៈសំខាន់​ពិតមែន​ក្តី ។

លោក ហ្ក្រា​ហ្វ ផ្ទាល់​មិន​បាន​រៀន​ចប់​សាកលវិទ្យាល័យ​ទេ ដូច្នេះ​លោក​យល់​ពី​អ្នក​ដែល​ជ្រើសរើស​ចេញ​ទៅ​ធ្វើ​ការងារ​ភ្លាម​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ