ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចូល​ពិនិត្យ​ផ្ទៃពោះ ធ្វើ​ឱ្យ​គ្រូ​ពេទ្យ​​ភ្ញាក់ផ្អើល​​ពេល​ឃើញ​កូន​ក្នុង​ផ្ទៃ​​នាង​(​​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​បាន​ចូល​ពិនិត្យ​មើល​​ផ្ទៃពោះ​នៅ​ក្នុង​មន្ទីរពេទ្យ ស្រាប់តែ​ធ្វើ​ឱ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​បានឃើញ​កូន​នៅ​ក្នុង​ផ្ទៃ​ស្ត្រី​រូប​នេះ មាន​ដល់​៤​នាក់ ខណៈ​ដែល​ទើបតែ​មាន​អាយុ​៣​ខែ​ជាង​ប៉ុណ្ណោះ ក្រោយមក​គ្រូពេទ្យ​សុំ​ឱ្យ​ស្ត្រី​រូប​នេះ​ទៅ​ផ្ញើ​ពោះ​មន្ទីរពេទ្យ​សៀមរាប​វិញ ដើម្បី​សុ​ត្ថិ​វ​ភាព​ទាំង​ម្តាយ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​បាន​ចូល​ពិនិត្យ​មើល​​ផ្ទៃពោះ​នៅ​ក្នុង​មន្ទីរពេទ្យ ស្រាប់តែ​ធ្វើ​ឱ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​បានឃើញ​កូន​នៅ​ក្នុង​ផ្ទៃ​ស្ត្រី​រូប​នេះ មាន​ដល់​៤​នាក់ ខណៈ​ដែល​ទើបតែ​មាន​អាយុ​៣​ខែ​ជាង​ប៉ុណ្ណោះ ក្រោយមក​គ្រូពេទ្យ​សុំ​ឱ្យ​ស្ត្រី​រូប​នេះ​ទៅ​ផ្ញើ​ពោះ​មន្ទីរពេទ្យ​សៀមរាប​វិញ ដើម្បី​សុ​ត្ថិ​វ​ភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​ទៅ​ពិនិត្យ​ពិនិត្យ​ផ្ទៃពោះ​ខាងលើ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ នៅ​ឯ​គ្លីនិក​ឯកជន​មួយ ក្រុង​សិរី​សោភ័ណ​។

លោក​វេជ្ជបណ្ឌិត ប៊ូ វិ​បោ​ន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ រាត្រី អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​ថ្មពួក ត្រូវ​បាន​សាច់ញាតិ​ប្រមាណ​៤​នាក់​នាំ​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​គ្លីនិក​របស់​លោក ។ ក្រោយ​ពេល​ពិនិត្យ ស្រាប់​តែ​មានការ​ភ្ញាក់ផ្អើល​មិន​ដែល​ធ្លាប់​ជួប ព្រោះ​ធ្លាប់​ឃើញ​តែ​កូនភ្លោះ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ពិនិត្យ​លើក​នេះ​មាន​ភ្លោះ​ដល់​ទៅ​៤​នាក់ ដែល​មាន​អាយុ​ទើបបាន​៣​ខែ​ជាង​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​៣​ខែ និង​មានកូន​ដល់​៤​នាក់ គឺ​កូន​នៅ​ផ្នែក​ខាងក្រោម​៣​នាក់ និង​ខាងលើ​ម្នាក់ ហើយ​ក៏​ប្រាប់​ទៅ​ស្ត្រី​ពពោះ និង​សាច់​ញាតិ​ឱ្យ​នាំ​គាត់​ទៅ​ផ្ញើ​ពោះ​នៅ​ម​រន្ទី​ពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ដើម្បី​សុវត្ថិភាព​ម្តាយ និង​សុខភាព​ទារក រហូត​ដល់​៤​នាក់​ដែល​នៅ​ក្នុង​ផ្ទៃ​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ពពោះ​ពិនិត្យ​ឃើញ​ទារក រហូត​ដល់​៤​នាក់​នោះ មិន​ទាន់​ដឹង​ថា មានកូន​ប្រុស និង​ស្រី​ប៉ុន្មាន​នោះ​ទេ ព្រោះ​ទារក​ទើបតែ​មាន​អាយុ​៣​ខែ​ជាង ហើយ​នេះ​ជា​កូន​ទី​២​ហើយ​។

ប្រភព​ដដែល​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​សុខភាព​ម្តាយ​ដែល​កំពុង​ពពោះ​កូនភ្លោះ​ដល់​៤​នាក់​នេះ គឺ​សុខភាព​ម្តាយ និង​កូន​៤​នាក់​ក្នុង​ពោះ​ល្អ​ដូច​ជា​ធម្មតា តែ​អ្វី​សំខាន់​នោះ នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំ វា​អាច​នឹង​ចង្អៀត ហើយ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​កូន និង​សុខភាព​ទាំង​ម្តាយ ទាំង​កូន ទើប​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ផ្ញើរ​ពោះ​នៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ខេត្តសៀមរាប​វិញ ហើ​បើ​មើលទៅ​ស្ថានភាព​គ្រួសារ​ស្ត្រី​រូប​នេះ ដូច​ជា​ជួប​ការ​លំបាក​ខ្លះ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ