ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុង​កំពង់​ចាម ទទួល​​​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ រួម​​នឹង​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ និង​សំណេះ​សំ​ណា​ល​ផ្ទាល់​ជាមួយនឹង​ប្រជា​ពល​រដ្ឋ​ប្រភេទ​ក្រ​១​ និង​ក្រ​២ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១​…

ខេត្តកំពង់ចាម​ ៖ ​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ រួម​​នឹង​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ និង​សំណេះ​សំ​ណា​ល​ផ្ទាល់​ជាមួយនឹង​ប្រជា​ពល​រដ្ឋ​ប្រភេទ​ក្រ​១​ និង​ក្រ​២ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១​ កក្កដា​ ​ឆ្នាំ​២០២០ នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់​ចាម ដើម្បី​​ឧបត្ថម្ភ​ប្រាក់ ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​។

អ្នកស្រី​ឃាង ស៊ី​ផា​ន ចៅ​សង្កា​ត់​សំបួរមាស បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ការ​ចុះ​ស្រង់​ទិន្នន័យ​ពី​មន្ត្រី​មូលដ្ឋាន​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ប្រភេទ​គ្រួសារ​ក្រីក្រ​ទាំង​២​ប្រភេទ ​មាន​ចំនួន​៤៩៦​គ្រួសារ​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​បាន​ចុះ​ស្រង់​ទិន្នន័យ​បន្ត​ទៀត​បាន​កើន​ដល់​ជាង​៥០០​គ្រួសារ​។

អ្នកស្រី​ចៅសង្កាត់​សំបួរមាស បាន​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អភិបាលខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ​ទើប​នៅ​​ព្រឹក​ថ្ងៃ​ទី១ ​កក្កដា បាន​អញ្ជើញ​ចុះ​សំណេះ​សំ​ណា​ល​ផ្ទាល់​ជាមួយនឹង​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​​ និង​រងផលប៉ះពាល់​ដោយ​​ជំងឺ​​កូវីដ​១៩ ដើម្បី​សម្ភាសន៍​​ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​ដែល​​បើក​បាន​​តាមរយៈ​វីង​ ។

​លោក​ ចាន់​ដា អភិ​បា​ល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ មន្ទីរ​ពាក់ព័ន្ធ​ចំនួន​២ ​ក្នុង​នោះ​មាន​មន្ទីរ​សង្គមកិច្ច​និង​មន្ទីរ​ផែនការ​ដែល​បាន​ចុះ​ស្រង់​ទិន្នន័យ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ តាម​រយៈ​ការ​ធ្វើ​ជំរឿន​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ប្រភេទ​ក្រ១​ និង​ក្រ​២មាន​ចំនួន​ប្រមាណ​៣៥.០០០​គ្រួសារ ​។ ​រហូត​មក​ដល់​បច្ចុប្បន្ន​តាម​រយៈ​ការ​ធ្វើ​ជំរឿន​បន្ត​បានរក​ឃើញ​ជាង​៥.០០០​គ្រួសារ​បន្ថែម​ទៀត​សរុប​នៅ​ក្នុង​ទូ​ទាំង​ខេត្តកំពង់ចាម​មាន​ចំនួន​ជាង​៤​ម៉ឺន​គ្រួសារ​។

​លោក​​អ៊ុ​ន ចាន់​ដា មាន​ប្រ​សាសន៍​បន្ត​ថា ក្នុង​ពេល​ចុះ​ជំរឿន​លើ​ប្រជាពលរដ្ឋ​ប្រភេទ​ក្រ​១​និង​ក្រ​២ ដោយ​បាន​ចាត់​អភិបាលរង​ខេត្ត​ម្នាក់​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ។​ តាម​រយៈ​ការ​ចុះ​ស្រង់​ទិន្នន័យ​នេះ​គឺ​មាន​តម្លា​ភាព គិត​ត្រឹម​ថ្ងៃ​ទី​៣០​ មិថុនា ២០២០ ប្រជាពលរដ្ឋ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដោយ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​។​

លោកអភិបាល​ខេត្តបាន​បន្ត​ថា នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​​ពីសំណាក់​សម្ដេច​តេ​ជោហ៊ុន ​សែន នាយ​ក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​រួមសុខ​រួមទុក្ខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដំណាក់កាល​ផ្ទុះ​​ជំងឺកូវីដ១៩ ​។ ​ថវិកា​នេះ​ត្រូវ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​​ដោះស្រាយ​ជីវភាព​ក្នុង​រយៈពេលផ្ទុះ​​ជំងឺ​​កូវីដ​១៩ ​ខណៈដែល​ពួក​គាត់​មិន​​អាច​ចេញ​ប្រកប​របរ​លក់ដូរ​ ឬ​ក៏​ធ្វើ​ការងារ​ផ្សេង​ៗ​ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ