ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​! កំពុង​តែ​អង្គុយ​លេង ស្រាប់តែ​គ្រឿងចក្រ​បុក​ចូល​ហ្វូង​មនុស្ស​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រឿងចក្រ សម្រាប់​ចូក​ទំនិញ​មួយ​គ្រឿង បាន​បើក​បត់​នៅ​ចំណុច​ផ្លូវកែង ក៏​ទាញ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ធ្វើ​អក្សរ និង​ស្លាក​យីហោ និង​ចំ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​អង្គុយ​លេង​តែ​ម្តង បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នា​ក់រងរ​បួ​ស្រាល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រឿងចក្រ សម្រាប់​ចូក​ទំនិញ​មួយ​គ្រឿង បាន​បើក​បត់​នៅ​ចំណុច​ផ្លូវកែង ក៏​ទាញ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ធ្វើ​អក្សរ និង​ស្លាក​យីហោ និង​ចំ​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​អង្គុយ​លេង​តែ​ម្តង បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នា​ក់រងរ​បួ​ស្រាល និង​ធ្វើ​ឱ្យ​ទ្វារផ្ទះ និង​ម៉ូតូ​៣​គ្រឿង ព្រមទាំង​កង់​១​គ្រឿង​ទៀត​រង​ការ​ខូចខាត​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ដែល​មិន​នឹក​ស្មាន​ដល់​ខាងលើ​នេះ បាន​កើត​ឡើង​កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ធ្វើ​អក្សរ និង​ស្លាក​យីហោ តាម​បណ្តោយ​ផ្លូវ​លេខ ៦០៨ កែវ​ផ្លូវ​លេខ ៥៩៨ តំបន់​ត្រឡោក​បែក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ គ្រឿងចក្រ មួយ​គ្រឿង​ខាងលើ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ គ្រឿងចក្រ​នោះ​ក៏​បាន​បត់​ទៅ​ទិស​ខាងកើត តាម​ផ្លូវ​លេខ ៦០៨ តែ​ក៏​បាន​ទាញ​ចង្កូត​ទៅ​ស្តាំ​ដៃ​វិញ ធ្វើ​ឱ្យ​គ្រឿងចក្រ​ខាងលើ​បុក​ចូល​ផ្ទះ​ពេញទំហឹង​តែ​ម្តង​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុងផ្ទះ​មាន​មនុស្ស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ក្មេង​២​នាក់ ព្រម​ទាំង​​កូនជាង​កំពុង​តែ​អង្គុយ​លេង និង​ធ្វើការ​នៅ​ក្នុងផ្ទះ​ផង​ដែរ ស្រាប់តែ គ្រឿងចក្រ​សម្រាប់​ចូក​ទំនិញ​មួយ​គ្រឿង​នេះ បើក​បុក​ចូល​ចំ​ហ្វូង​មនុស្ស​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នេះ គេ​ឃើញ គ្រឿងចក្រ បាន​បុក​រុញ​ម៉ូតូ​ចំនួន​៣​គ្រឿង និង​កង់​មួយ​គ្រឿង ដែល​កំពុង​តែ​ចត​មុខ​ផ្ទះ និង​បុក​ទ្វារ​រុញ​ផ្ទប់​ទៅ​នឹង​បន្ទប់ទឹក បណ្តាល​ឱ្យ​បែកបាក់​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ដោយឡែក ម្ចាស់ផ្ទះ ព្រមទាំង​កូន និង​កូនជាង​បាន​ជួបនឹង​សំណាងល្អ មិន​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​មាន​តែ​កូនប្រុស​ម្ចាស់ផ្ទះ​អាយុប្រមាណ​១៣​ឆ្នាំ​ម្នាក់​បាន​រង​របួសស្រាល​តែ​ប៉ុណ្ណោះ​។

តាម​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​គ្រឿងចក្រ​នោះ ពុំ​បាន​បុក​ចំ​ដែក​ស្រួច សម្រាប់​ចូក​នោះ​។

តាម​អ្នកបើកបរ​គ្រឿងចក្រ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​គាត់​បាន​បើក​គ្រឿងចក្រ​ចេញពី​ទឹកថ្លា ក្នុង​គោលបំណង់​ទៅ​លើក​អី​វាន់ នៅ​ម្តុំ​អតីត​រង្វង់​មូល​ទួល​គោក ។ នៅ​ពេល​បើក​បត់​ផ្លូវកែង គាត់​ក៏​ទាញ​ចង្កូត​លា មក​វិញ ចំណែក​កាំ​ង​បូម កាច់​មិន​មក​សោះ ក៏​បាន​ជ្រុល​បុក​ចូល​ផ្ទះ​កើត​ហេតុតែ​ម្តង​។

បន្ទាប់​ពី​គ្រោះថ្នាក់ ក្រុមហ៊ុន​ក៏​បាន​ចេញ​មុខ​មក​ដោះស្រាយ និង​សម្របសម្រួល​សងការ​ខូចខាត ។ ដោយឡែក ម៉ូតូ​ម៉ាក BEAT មួយ​គ្រឿង ដែល​ទើបតែ​ទិញ​បាន​៤​ថ្ងៃ ក៏​ត្រូវ​ម្ចាស់​ទារ​សង​ម៉ូតូ​ថ្មី​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ