ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គ្មាន​ដីរាបសង់មែនទេ? មាន​គម្រោង​កាយភ្នំសង់​

3 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ កាយ​ភ្នំ​ធ្វើ​ពន្ធនាគារ​នៅ​ខេត្ត​កែប​-​តែ​ក្រុម​ឈ្មួញ​រវល់​ដឹក​ដី​លក់​ធ្វើ​អោយ​ស្ទះ​ដំណើរការ​​ ព្រោះ​បើ​មានគេទិញ​អាចម៍ដី ទើបកាយដឹក​ចេញដូចកាលដីភ្នំលក់ ។ អាជ្ញាធរ​ខេត្ត​កែប​ កាលពី​លោក​កែន​ ស​ត្ថា​អភិបាលខេត្ត​កែប ​បាន​ប្រកាសប្រាប់​អោយ​ដឹង​…

ខេត្តកែប ៖ កាយ​ភ្នំ​ធ្វើ​ពន្ធនាគារ​នៅ​ខេត្ត​កែប​-​តែ​ក្រុម​ឈ្មួញ​រវល់​ដឹក​ដី​លក់​ធ្វើ​អោយ​ស្ទះ​ដំណើរការ​​ ព្រោះ​បើ​មានគេទិញ​អាចម៍ដី ទើបកាយដឹក​ចេញដូចកាលដីភ្នំលក់ ។ អាជ្ញាធរ​ខេត្ត​កែប​ កាលពី​លោក​កែន​ ស​ត្ថា​អភិបាលខេត្ត​កែប ​បាន​ប្រកាសប្រាប់​អោយ​ដឹង​ នៅ​ក្នុង​ពិធី​ផ្សេង​ៗ​ថា ​ខេត្ត​កែប​មាន​គម្រោង​សាងសង់​ពន្ធនាគារ​និង​មណ្ឌល​កែប្រែ​អ្នក​សេព​គ្រឿងញៀន​ផង​ដែរ​ ក្នុង​នោះ​ ក៏​មាន​គម្រោង​សាងសង់​សាលាដំបូង​សម្រាប់​មន្ត្រី​តុលាការ​ធ្វើការ​ជាមួយ​អ្នក​ជាប់​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ទៀត​។​

ចំណែកឯ​លោក​សោម ​ពិសិដ្ឋ ​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​កែប​ថ្មី​ៗ​នេះ​ ធ្លាប់​មាន​ប្រសាសន៍​ថា​ ខេត្ត​កែប ​មាន​មាន​គម្រោង​ធ្វើ​ពន្ធនាគារ​ និង​មាន​ដី​សម្រាប់​សាងសង់​ធ្វើ​សាលាដំបូង​ហើយ​ ។ ​រីឯ​លោក​វ៉ៅ​ សុខា​អភិបាលរង​ខេត្ត​កែប ​ធ្លាប់​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​និង​ខេត្ត​កែប ​មាន​គម្រោង​ធ្វើ​ពន្ធនាគារ​ដាក់​អ្នក​មានទោស​ផង​ដែរ​។​

ទោះបី​មានការ​ប្រកាស​បែប​នេះ​ក្ដី​ ក្នុង​របាយការណ៍​លំអិត​មិន​ទាន់​មាននៅ​ឡើយ គ្រាន​់​តែ​មាន​មន្ត្រី​ផ្សេង​ៗ​ចុះ​ទៅ​ដល់​ជួរ​ភ្នំ​វល្លិ៍រ ស្ថិត​ក្នុងភូមិ​ចម្ការ​បី ​ឃុំ​ពងទឹក ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ ។ ​ហើយ​ភ្នំ​ដែល​គ្រឿង​ចក្រ​ឯកជន​កំពង់​កាយ​ដី​ដឹក​ចេញ​នេះ ជាទី​តាំងធ្វើ​ពន្ធនាគារ​ថ្មី​សម្រាប់​ខេត្ត​កែប ​ដែល​អាជ្ញាធរ​បាន​ប្រកាស​ជា​សាធារណ​ៈកន្លង​ពេល​ថ្មី​ៗ​នេះ​។​

លោក​លេង ​សុខុម ​អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​និយាយ​ប្រាប់​អោយ​ដឹង​ថា ​កន្លែង​កាយ​ដី​ធ្វើ​ពន្ធនាគារ​ឃុំ​មនុស្ស​នេះ​ មាន​ផ្ទៃដី​ចំនួន​19​ហិ​កតា​ ស្ថិត​នៅ​តំបន់​ភ្នំ​វ​ល្លិ៍​រ ​។​ លោកលេង​ សុខុម​ មិន​បាន​និយាយ​ប្រាប់​ថា ​សាងសង់​ពន្ធនាគារ​នោះ​មិនដឹង​​ឆាំ្ន​ណា​កសាង​ហើយ​ទេ ​។ ​

បើតាម​ការ​អះអាង​ពី​មន្ត្រី​សាលាខេត្ត​កែប​ម្នាក់​ទៀត ​ដោយ​និយាយ​​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​ប្រាប់​អោយ​ដឹង​ថា​ ខាង​កែប​មិន​ទាន់​មាន​គ្រឿងចក្រ​ចេញ​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយដី​សាងសង​សាលាដំបូង​ទេ​។​ ហើយ​គ្រឿងចក្រ​ជីក​កាយ​ភ្នំ​ដែល​មាន​ទីតាំង​ធ្វើ​ពន្ធនាគារ​នោះ​អោយ​គ្រឿងចក្រ​ឯកជន​កាយ​ដី​ដូច​ដឹក​ដី​លក់​អីចឹង​ដល់​មាន​អ្នកទិញ​បាន​គេ​កាយ​បើ​អត់​មាន​អ្នកទិញ​អាច​ម​៍​ដី​ ក៏គេ​អត់​កាយ​ដែរ ។

អីចឹង​ហើយ​អាច​និង​ស្ទះ​ដំណើរការ​មិន​អាច​ទៅ​មុខ​រួច ​។​ ពិត​ណាស់​ខេត្ត​កែប ​មិន​មាន​កន្លែង​ឃុំខ្លួន​មនុស្ស​ទេ​ដោយសា​តែ​ខេត្ត​នេះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៤​មឺ​ុ​ន​នាក់​តែ​ប៉ុណ្ណោះ ​ហើយ​កាលពី​សម័យ​ប៉ុ​ល​ពត​ខេត្ត​កែប​ត្រូវ​បាន​គេ​យក​អ្នកទោស​ទៅ​ឃុំ​នៅ​ឯ​កោះទន្សាយ​ ។

ព័ត៌មានបន្ថែម​មានផ្សាយជូនលើ​កាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ