ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​និស្សិត​អា​មេ​រិ​កាំ​ង ជប់លៀង​ភ្នាល់​គ្នា រក​អ្នក​ឆ្លង​កូ​វី​ដ​១៩ មុនគេ ឈ្នះ​ប្រាក់​ដុល្លារ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា បាន​រៀបចំ​ពិធីជប់លៀង​មួយ ដើម្បី​ធ្វើការ​ប្រកួត​គ្នា រក​អ្នក​ឆ្លង​វីរុស COVID-19 មុនគេ​នោះ…

សហរដ្ឋអាមេរិក ៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា បាន​រៀបចំ​ពិធីជប់លៀង​មួយ ដើម្បី​ធ្វើការ​ប្រកួត​គ្នា រក​អ្នក​ឆ្លង​វីរុស COVID-19 មុនគេ​នោះ នឹង​ឈ្នះ​ទឹកប្រាក់​ដែល​ដាក់​ភ្នាល់ ។

បើ​យោង​តាម​សារព័ត៌មាន​ចិន South China Morning Post ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ កក្កដា ២០២០​ថា សមាជិក​ក្រុមប្រឹក្សា​ក្រុង Tuscaloosa លោកស្រី Sonya McKinstry បាន​និយាយ​ថា ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ​គ្នា បាន​រៀបចំ​ពិធីជប់លៀង ដើម្បី​ប្រកួត​គ្នា រក​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ មុនគេ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ដែល​បាន​ធ្វើតេស្ត វិជ្ជមាន​ចំពោះ​វីរុស​នេះ​ឲ្យ​ចូលរួម ។

លោកស្រី Sonya McKinstry បន្ត​ថា ក្រុម​និស្សិត​បាន​ដាក់​ប្រាក់​នៅ​ក្នុង​ប្រអប់​មួយ ហើយ​អ្នក​ដែល​ឈ្នះ​នឹង​ទទួល​បាន​សាច់ប្រាក់​ទាំំ​ង​អស់​នៅ​ក្នុង​ប្រអប់​នោះ ក្រោយ​ពេល​ចប់​ពិធីជប់លៀង ពួក​គេ​នឹង​ត្រូវធ្វើ​តេស្ត​រក​មើល​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ មុនគេ ។

ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ទីក្រុង Tuscaloosa លោក Randy Smith បាន​បញ្ជាក់​ទៅ​កាន់​ក្រុមប្រឹក្សា​ក្រុង កាលពី​ថ្ងៃ​អង្គារ​អោយ​ដឹង​ថា ដំបូង​ឡើយ​នាយកដ្ឋាន​គិត​ថា វា​ជា​ពាក្យ​ច​ចាម​អារាម ប៉ុន្តែ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​មួយ​ចំនួន មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា វា​គឺជា​ការ​ពិត ។

លោក Randy Smith បន្ត​ថា តាម​ការ​ស្រាវជ្រាវ​ពី​ការិយាល័យ​គ្រូពេទ្យ ក៏​បាន​បញ្ជាក់​ដែរ​ថា ពួក​គេ​ក៏​មាន​ព័ត៌មាន​ដូច​គ្នា​ដែរ ។

លោក Smith មិន​បាន​និយាយ​ទេ​ថា តើ​សមត្ថកិច្ច​នឹង​មាន​វិធានការ​បែប​ណា ចំពោះ​និស្សិត​សាកលវិទ្យាល័យ​ទាំងនោះ ។

អា​ឡា​បា​ម៉ា គឺជា​រដ្ឋ​មួយ ក្នុង​ចំណោម​រដ្ឋ​ជា​ច្រើន ដែល​រាយការណ៍​អំពី​ការ​កើនឡើង​នូវ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​ស​ប្តា​ហ៍​កន្លង​មក ។ រដ្ឋ​ផ្សេង​ទៀត រួម​មាន​៖ អា​រី​ហ្សូ​ណា​, អា​ឡា​ស្កា​, កាលី​ហ្វ័​រ​ញ៉ា​, ហ្ល​រី​ដា​, ចរចា​, អូ​រី​ហ្គ​ន​, ថេ​ន​ណេ​ស៊ី និង​រដ្ឋ​តិច​សាស់ ។

សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​កូ​វី​ដ​សរុប​ជាង ២,៨​លាន​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ ជាង ១៣០.០០០ នាក់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ