បណ្ណាល័យ​ចល័ត​លើ​ទឹក​លើក​ដំបូង​មាននៅ​បឹង​ទន្លេសាប ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖ បណ្ណាល័យ​ចល័ត​លើ​ទឹក​ដំបូង​គេ​បាន​ដាក់​ដំណើរការ​ចាប់ពី​ខែកក្កដា​នេះ​ទៅ នៅ​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

ប្រជាពលរដ្ឋ ពិសេស​ក្មេង​ៗ​នៅ​ក្នុងភូមិ​បណ្តែត​ទឹក ក្នុង​បឹង​ទន្លេសាប​នេះ អាច​រក​សៀវភៅអាន តាម​រយៈ​បណ្ណាល័យ​ចល័ត​នេះ ។ បណ្ណាល័យ​ដែល​មាន​កាណូត​ម៉ាស៊ីន​មួយ នឹង​បើក​នាំ​សៀវភៅ​ចូល​ដល់​ភូមិ ដើម្បី​ជំរុញ​ការ​អាន​របស់​កុមារ​នៅ​លើ​ទឹកតែ​ម្តង​។ គម្រោង​សាកល្បង​បណ្ណាល័យ​ចល័ត​លើ​ទឹក​នេះ គាំទ្រ​ដោយ​អង្គការ​ស៊ី​ប៉ា​(Sipar) ដែល​ជា​អង្គការ​ធំ​មួយ​មាន​បេសកកម្ម​ជំរុញ​ការ​អាន​នៅ​កម្ពុជា​។

លោក ថែ​ន ផា​ន់ មន្ត្រី​សម្របសម្រួល​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ា ឲ្យ​ដឹង​ថា ទូក​ម៉ាស៊ីន​មួយ នឹង​ដឹកនាំ​សៀវ​ជា​ច្រើន​ក្បាល​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កុមារ និង​ពលរដ្ឋ​អាន ។ ប​ណ្ណា​ចល័ត​លើ​ទឹក​នោះ​ដូច​គ្នា​ទៅ​នឹង​ប​ណ្ណា​ចល័ត​តាម​រថយន្ត​តាម​ម៉ូតូ​ដែល​ស៊ី​ប៉ា បាន​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​ដីគោក​ដែរ ។ ក្នុង​បេសកកម្ម​ជំរុញ​ការ​អាន​ស៊ី​ប៉ា បាន​បង្កើត​គម្រោង​បណ្ណាល័យ​ជា​ច្រើន​កន្លែង ពិសេស​ក​នៅ​តាម​កន្លែង ឬ​តំបន់​ដែល​សៀវភៅ​ពិបាកទៅ​ដល់ ។

កន្លង​មក​ស៊ី​ប៉ា បាន​បង្កើត​បណ្ណាល័យ​ចល័ត​ទៅ​តំបន់​ដាច់​ស្រយាល សហគមន៍​ក្រីក្រ បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ និង​តាម​រោងចក្រ​ជាដើម ។ ស៊ី​ប៉ា ជា​ស្ថាប័ន​មួយ​ដែល​បាន​ជំរុញ និង​គាំទ្រ​ដល់​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។ បណ្ណាល័យ​ចល័ត​លើ​ទឹក​នេះ ស៊ី​ប៉ា ឧបត្ថម្ភ​គាំទ្រ​ក្នុង​រយៈពេល​បី​ឆ្នាំ ។

លោក ថែ​ន ផា​ន់ ឲ្យ​ដឹង​ថា បើ​ការ​សាកល្បង​នេះ​ទទួល​ជោគជ័យ ហើយ​ម្ចាស់​ជំនួយ​នៅ​តែ​គាំទ្រ ស៊ី​ប៉ា​នឹង​ពង្រីក​កាណូត​បណ្ណាល័យ​ទៅ​ឃុំ​ផ្សេង​ទៀត ក្នុង​តំបន់​បឹង​ទន្លេសាប​នោះ​។ អ្នក​រស់នៅ​លើ​បឹង​ទន្លេសាប​ដែល​ការ​អាន​និង​ការ​សិក្សា នៅ​មាន​កម្រិត​ទាប​បើ​ប្រៀបធៀប​អ្នក​លើគោក​នោះ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ