ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អនុញ្ញាតដល់​កាស៊ីណូ​មាន​លទ្ធភាពបើក​អាជីវកម្ម​សារ​ជា​ថ្មី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បាល​បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បាល​បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ ថា ៖ គោរព​ជម្រាប​ជូន​ប្រិ​យ​មិត្ត និង​បណ្ដាញសារព័ត៌មាន FBFs កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អនុញ្ញាត ដល់​កាស៊ីណូ​មាន​លទ្ធភាព បើក​ប្រតិបត្តិការ​អាជីវកម្ម​សារ​ជា​ថ្មី​វិញ ក៏​ប៉ុន្តែ​មាន​តែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​បន្ត​ថា កាស៊ីណូ​ទាំង​អស់នោះ ត្រូវ​ស្នើ​សុំ​ឱ្យ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​នៃ​វិធានការ​ការពារ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់ ៖ មិន​ថា កាស៊ីណូ ឬ​សាលា​នោះ​ទេ ត្រូវ​បាន​បិទ​តាំងពី​មាន​កូ​វី​ដ​១៩ ចូល​មក​ដល់​ប្រទេស​កម្ពុជា​យើង​មក​ម្ល៉េះ ៕