មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំពិសេសទូន្មានខ្លួនដោយព្រះធម៌ជាគោលសំខាន់ សម្រាប់ដាស់តឿនជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា និងតណ្ហាគឺត្រូវតែរៀន ។
ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង ឲ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សស្ថិតលើការអស់ទៅនៃអវិជ្ជានិងតណ្ហាដែលជាប្រភពនៃសេចក្តីទុក្ខសោកនោះឯង ។
ការអស់ទៅនៃអវិជ្ជានិងតណ្ហា គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្សគ្រប់រូប ។
គួរចងចាំថា ការដែលបុគ្គលមិនបោះបង់នូវជីវិតឲ្យផុតអំពីការសិក្សាអប់រំនឹងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ