ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ WT សម្រេច​ជ្រើស​យក​តែ​4 ប្រភេទ​​ប៉ុណ្ណោះ​ចូល​សុ​ី​ហ្គេ​ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ WT ឱ្យ​ដឹង​ថា នឹង​មាន​ធនធាន​កីឡាករ និង​កីឡាការិនី​តេ​ក្វា​ន់​ដូ​តែ​បួន​ប្រភេទទម្ងន់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស​តំណាង​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ។ សហព័ន្ធ​ក៏​បាន​រៀបចំ​ការ​ប្រកួត​ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ កីឡា​តេ​ក្វា​ន់​ដូ​WT…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ WT ឱ្យ​ដឹង​ថា នឹង​មាន​ធនធាន​កីឡាករ និង​កីឡាការិនី​តេ​ក្វា​ន់​ដូ​តែ​បួន​ប្រភេទទម្ងន់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស​តំណាង​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ។ សហព័ន្ធ​ក៏​បាន​រៀបចំ​ការ​ប្រកួត​ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ កីឡា​តេ​ក្វា​ន់​ដូ​WT ២០២០ នៅ​អគារ​ប៊ូ​យ៉ុ​ងខ្មែរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ផ្អែក​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូធំ​ជា​ជនជាតិ​កូរ៉េ គឺ​លោក ឆ​យ យ៉ុ​ង​សុក ឲ្យ​ដឹង​ថា ការ​ប្រកួត​ធ្វើតេស្ត​នោះ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ស្វែងរក​អ្នកមាន​ទេព​កោសល្យ និង​ឆន្ទៈ​ដើម្បី​បង្វឹក​ពួក​គេ​ឱ្យ​ក្លាយជា​ធនធាន​តំណាង​ប្រទេស​សម្រាប់​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​ឆ្នាំ​ក្រោយ​នៅ​ប្រទេស​វៀតណាម ។

លោក​ថា ក្នុង​ការ​ធ្វើតេស្ត​នៅ​នោះ គឺ​មានកីឡាករ​ចូលរួម​ប្រមាណ​២០​នាក់ និង​កីឡាការិនី​ជិត​១០​នាក់ ។ ក្នុង​ចំណោម​អ្នក​ចូល​ធ្វើតេស្ត​ទាំងនោះ គឺជា​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​និង​ត្រៀម​ប្រមូលផ្ដុំ​ជា​ក្រុម​ជម្រើសជាតិ កីឡា​តេ​ក្វា​ន់​ដូ​WT២០២០​នោះ​ផង ខណៈ​ដែល​អ្នកចូលរួម គឺ​សុទ្ធតែ​មក​ពី​បណ្តា​ក្លិប និង​សមាគម​តេ​ក្វា​ន់​ដូ WT នានា នៅ​ទូ​ទាំង​ប្រទេស ។ លោក​បន្ត​ថា កីឡា​តេ​ក្វា​ន់​ដូ​បាន​កំណត់​ជ្រើស​យក​តែ​បួន​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ ដែល​លើ​ឆាក​អន្តរជាតិ​ទទួលស្គាល់ ។ បួន​ប្រភេទ​ទម្ងន់​ដែល​បាន​កំណត់​នោះ រួម​មាន ក្រោម​៥៤​គីឡូក្រាម ក្រោម​៥៧​គីឡូក្រាម ក្រោម​៦៣​គីឡូក្រាម និង​ក្រោម​៥៧​គីឡូក្រាម ។

ចំណែក​ប្រភេទ​ទម្ងន់​ផ្សេង សហព័ន្ធ​មិន​ទាន់​កំណត់​យក​នៅឡើយ​ទេ ដើម្បី​ងាយស្រួល​បញ្ជូន​ឱ្យទៅ​ប្រទេស​ផ្សេង​ៗ​ធ្វើការ​ប្រកួត ។

លោក​បន្ត​ថា តាម​ប្រភេទ​ទម្ងន់​នីមួយ​ៗ យើងមិន​បាន​កំណត់​ចំនួន​កីឡាករ​ឡើយ ប្រសិនបើ​ក្នុង​មួយ​ប្រភេទ​ទម្ងន់​មាន​កីឡាករ​២-៣​នាក់ យើង​យក​ទាំង​៣​នាក់ ហើយ​ការ​ធ្វើ​បែប​នេះ ដើម្បី​ត្រៀម​​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​2021 នៅ​ប្រទេស​វៀតណាម ។ ចំណែក កីឡាការិនី​វិញ​ក៏​ធ្វើ​ដូច​គ្នា​ដែរ ។

លោក ឆ​យ យ៉ុ​ង​សុក បញ្ជាក់​ទៀត​ថា កីឡា​តេ​ក្វា​ន់​ដូ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង ដូច្នេះ​ហើយ​ទើប​លោក និង​សហព័ន្ធ​កាន់តែ​មានការ​ប្រយ័ត្នប្រយែង​ដើម្បី​ឱ្យ​ធនធាន​នៅ​ក្នុង​វិស័យ​នេះ កាន់តែ​មានឱកាស​លើ​ឆាក​អន្តរជាតិ ។

យ៉ាងណាមិញ​លោក​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩​ផង​ដែរ ដោយសារ​តែ​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​នៅ​តែ​ភ័យ​រឿង​មួយ​នេះ​ធ្វើ​ឱ្យ​ការ​ហ្វឹកហាត់​អាច​ប៉ះពាល់​អារម្មណ៍​ពួក​គេ ។ ជាក់ស្ដែង​កាលពី​មុន ឱ្យ​តែ​កីឡាករ ឬ​កីឡាការិនី​ណា​ត្រូវ​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស គឺ​ម្នាក់​ៗចាប់ផ្ដើម​រអា ជា​ពិសេស​គឺ​ឪពុក​ម្ដាយ​របស់​កីឡាករ​ផ្ទាល់​មិនសូវ​ចង់​ជំរុញ​ឱ្យ​កីឡាករ​ដែល​ជា​កូនចៅ​របស់​គាត់​ចេញ​ទេ ។

លោក​ថា ការ​បង្វឹក​នៅ​ក្នុង​ដំណាក់កាល​នេះ មិន​ត្រឹមតែ​ផ្ដល់​ឱ្យ​ថ្នាល និង​កីឡាករ​ដែល​សហព័ន្ធ​ជម្រើស​បាន​នូវ​បច្ចេកទេស​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ត្រូវ​បង្ហាត់​ពួក​គេ​ពី​ចិត្តសាស្ត្រ​និង​ជំរុញ​ផ្នែក​អារម្មណ៍​ផង​ដែរ​ដើម្បី​កុំឱ្យ​ពួក​គេ​ខ្លាច​កូ​វី​ដ​-១៩ ដល់​ថ្នាក់​ខ្លាច​ការ​ហ្វឹកហាត់ ។

យ៉ាងណាមិញ គ្រប់ការ​ជួបជុំ​ហ្វឹកហាត់ សហព័ន្ធ​បានឱ្យ​កីឡាករ​ទាំងអស់​ចេះ​ការពារ​ខ្លួន​ដើម្បី​ធានា​ថា​នឹង​មាន​សុវត្ថិភាព​ក្រោយ​ការ​ជួបជុំ​ច្បាស់លាស់ ។ លោក​ថា កីឡាករ​ដែល​ត្រៀម​ចូល​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម មានការ​ប្រឹងប្រែង ដោយ​លោក​យល់​ថា បួន​ប្រភេទ​ទម្ងន់​ដែល​កំពុង​បណ្ដុះ​នឹង​ខ្លាំង​តំណាង​ឱ្យ​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ត្រៀម​ចូលរួម​នោះ​ផង ។ កីឡាករ​-​កីឡាការិនី​ទាំងនេះ​ក៏​នឹង​ក្លាយជា​ធនធាន​មួយ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ