ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​​ផ្សារ​នាគ​មាស​​ម្នាក់​ត្រដរខ្យល់លើដំបូលស្តង់​ បងប្អូនជួយមិន​ទាន់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្មករ​អូស​រទេះ​នៅផ្សារនាគមាសម្នាក់ ខណៈ​កំពុង​តែ​ដេក​លង់លក់​ជាមួយ​កម្មករ​ដូច​គ្នា ​ស្រាប់តែ​​ត្រដ​ខ្យល់ ​បន្ទាប់មក​ក៏​បាន​បាត់បង់​ជី​វីត​នៅ​លើដំបូល​ស្តង់​លក់​ផ្លែ​ឈើ​ ដោយមិនអាចជួយ​សង្គ្រោះទាន់​ឡើយ ។ ​ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កក្កដា…

រាជធានី​ភ្នំពេញ​ ៖ ​កម្មករ​អូស​រទេះ​នៅផ្សារនាគមាសម្នាក់ ខណៈ​កំពុង​តែ​ដេក​លង់លក់​ជាមួយ​កម្មករ​ដូច​គ្នា ​ស្រាប់តែ​​ត្រដ​ខ្យល់ ​បន្ទាប់មក​ក៏​បាន​បាត់បង់​ជី​វីត​នៅ​លើដំបូល​ស្តង់​លក់​ផ្លែ​ឈើ​ ដោយមិនអាចជួយ​សង្គ្រោះទាន់​ឡើយ ។

​ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​លើដំបូល​ស្តង់​លេខ​C​២០ ​ក្នុង​ផ្សារ​នាគ​មាស ស្ថិតនៅ​ភូមិ​ទី​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​នគរបាល​​បាន​ឱ្យ​​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ យិ​ន ថន ភេទប្រុស អាយុ​៤៧​ឆ្នាំ ជា​កម្មករ​អូស​រទេះ ស្នាក់​នៅ លើ​ស្តង់​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​រិ៍ ខេត្តស្វាយរៀង ។

​តាម​ប្រភព​ព័ត៌មាន​ពី​បង​ជីដូនមួយ​របស់ជនរងគ្រោះ​​ដែល​ស្នាក់​នោះ​ជាមួយ​គ្នា​បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ បន្ទាប់​ពី​ហូប​បាយ​រួច​ នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ថ្ងៃទី​​​២ កក្កដា​ ​គាត់​ និង​​ជនរងគ្រោះ​ដែល​ត្រូវជា​ប្អូនជីដូនមួយ​ ព្រមទាំង​កម្មករ​អូស​រទេះ​ដទៃទៀត​សរុប​ទាំងអស់​៦​នាក់​បាន​នាំ​គ្នាឡើង​ទៅ​ដេក​លើ​ដំបូង​ស្តង់​ដូ​ច​សព្វដង ដោយ​ជួល​គេ​ដេក​ក្នុង​១​យប់​២​ពាន់​រៀល​។​

តាម​ប្រភពដដែល​បាន​បន្ត​ថា នៅ​ពេល​កំពុង​តែ​ដេក​ ស្រាប់តែ​ជនរងគ្ករោះ​បាន​រើស​​បំរះ ​និង​ត្រដ​ខ្យល់​ទាញកន្ត្រាក់​​ដៃ​ទាញ​ជើង ។ ​ភ្លាម​ៗ​​នោះ គាត់​និង​កម្មករ​ដែល​ដេក​ជាមួយ​គ្នា ក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ជួយ​ច្របាច់​ឱ្យ ​និង​​បំរុង​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យដែរ លុះ​មួយសន្ទុះក្រោយមក​ស្រាប់តែ​​ជនរងគ្រោះ​បាន​ដាច់ខ្យល់​បាត់បង់ជីវិត​ទៅ​ហើយ ។​ បន្ទាប់​ពី​​កើតហេតុ​ នៅ​វេលា​ព្រឹក​ថ្ងៃទី​៣ កក្កដា គ​ណៈ​ក​ម្ម​ការ​ផ្សារ​ព្រមទាំង​សន្តិសុខ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ដើម្បី​រាយការណ៍​បន្ត​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ ។

តាម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ និង​ជំនាញ​​កោស​ល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​បាន​បាត់បង់ជីវិត​ ដោយសារ​តែ​​គាំង​​បេះដូង ។ បច្ចុប្បន្ន ​សពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូ​ន ទៅ​ក្រុម​គ្រួសារដើម្បី​​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ