ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​អាច​ធ្វើតេស្តរ​កកូ​វី​ដ​១៩ បាន​ដល់​៥០​លាន​តេស្ត​ក្នុង​មួយ​ខែ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឧត្តមនាវីទោ Brett Giroir ជំនួយការ​លេខាធិការ​ក្រសួងសុខាភិបាល និង​សេវា​សម្រាប់​មនុស្ស…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឧត្តមនាវីទោ Brett Giroir ជំនួយការ​លេខាធិការ​ក្រសួងសុខាភិបាល និង​សេវា​សម្រាប់​មនុស្ស របស់​សហរដ្ឋអាមេរិក បាន​ប្រាប់​សមាជិក​សភា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រហូត​មក​ដល់​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​បាន​ធ្វើតេស្ត​រ​កកូ​វី​ដ​១៩ បាន​ជាង​៣៥​លាន​ហើយ​។ នៅ​ពេល​នេះ​ជា​មធ្យម​គេ​អាច​ធ្វើតេស្ត​បាន​ច្រើន​ជាង ៥៥០,០០០​តេស្ត​ក្នុង​មួយ​ថ្ងៃ​។

ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​វិបត្តិ​កូ​រ៉ូ​ណា ស្តី​ពី​ស្តុក​របស់​ជាតិ លោក​វេជ្ជបណ្ឌិត Giroir បាន​និយាយ​ថា លោក​ប៉ាន់​ស្មានថា ប្រទេស​នេះ នឹង​មាន​សមត្ថភាព​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ពី​៤០​លាន ទៅ ៥០​លាន ក្នុង​មួយ​ខែ នៅ​ត្រឹម​ដំណាច់ខែ​នេះ​។

លោក​វេជ្ជបណ្ឌិត Giroir មិន​បាន​បញ្ជាក់​ថា តេស្ត​ប្រភេទ​ណា​ដែល​គាត់​ចង់​និយាយ​នោះ​ទេ​។ លោក​មិន​បាន​ប្រាប់​ថា តេស្ត​ដែល​ប្រើ​លើ​អ្នក​កំពុង​តែ​ឈឺ ឬ តេស្ត​ដែល​ប្រើ​លើ​អ្នក​ដែល​ធ្លាប់​ឈឺ​ពី​មុន​។ វា​ក៏​សំខាន់​ផង​ដែរ ក្នុង​ការ​កត់​សម្គាល់ថា មនុស្ស​ម្នាក់​អាច​ទទួល​បានការ​ធ្វើតេស្ត​ជា​ច្រើន​​ដង​។

លោក​វេជ្ជបណ្ឌិត Giroir បាន​និយាយ​ថា​៖ «​ជាមួយនឹង​បច្ចេកទេស​ថ្មី ដូច​ជា​ការ​ប្រមូលផ្តុំ​សំណាក​រួម​ផ្សំ​ជាមួយ​ការ​វិនិយោគ និង​បច្ចេកវិទ្យា​ថែទាំ សមត្ថភាព​ធ្វើតេស្ត​អាច​ឡើង​ដល់ ៨០​លាន​យ៉ាង​ងាយស្រួល ក្នុង​មួយ​ខែ ប្រសិនបើ​ចាំបាច់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ​សហរដ្ឋអាមេរិក​មាន​ចំនួន​ករណី​ឆ្លង​សរុប ២,៧៨២,៣២១​ករណី ករណី​ឆ្លង​ថ្មី ២,៣៦៨​ករណី ករណី​បាត់បង់​ជីវិត​សរុប ១៣០,៨៥០​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ៥២​ករណី និង​ករណី​ជា​សះស្បើយ​សរុប ១,១៦៥,១៧៣​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ