ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលក្រុងសៀមរាប​​ចុះ​ដោះស្រាយ​ករណី​​វិវាទ​បើកផ្លូវ​ជូន​​ពល​រដ្ឋ​ជាង​១០​គ្រួសារ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ប្រជា​ពលរដ្ឋ​ទាំង​១៦​គ្រួសារ​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សាទរ ចំពោះ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប…

ខេត្តសៀមរាប ​៖ ​ប្រជា​ពលរដ្ឋ​ទាំង​១៦​គ្រួសារ​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សាទរ ចំពោះ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ​កាលពី​​រសៀល​ថ្ងៃ​ទី​៣០ ​ខែមិថុនា ឆ្នាំ​​២០២០​ ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​រក​ដំណោះស្រាយ​ករណី​វិវាទ​បើកផ្លូវ ដើម្បី​ជូន​ប្រជា​ពល​រដ្ឋ​។

ជាមួយ​គ្នា​ដែរ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​ក៏​បាន​បន្ត​ពិនិត្យ​ស្ថានភាព​ផ្លូវ​តំបន់​ខាងលើ ដើម្បី​ធ្វើការ​​កសាង​នា​ពេល​ខាង​មុខ​ផង​ដែរ​ ។ ទោះ​យ៉ាងណា​ អភិបាលក្រុង​បាន​បញ្ជាក់​ថា ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​នឹង​យក​សំណើរ​របស់​បងប្អូន​ទៅ​ធ្វើការ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ ដើម្បី​សម្រេច​និង​អនុវត្តន៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០ ប្រជា​ពលរដ្ឋ​ចំនួន​៣​គ្រួ​សារបាន​ស្នើ​ដល់​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ខណ​:​ផ្ទះ​ពួក​គាត់​​តម្រូវ​ឱ្យ​​មានការ​រុះរើ​ផ្នែក​ខ្លះ ដើម្បី​បើកផ្លូវ​។ ​ប្រជា​ពលរដ្ឋ​ថា ពួក​គាត់​មិន​ជំទាស់​ទៅ​នឹង​ការ​រុះរើ​របង​របស់​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​មាន​តម្លាភាព​ទាំង​សងខាង​ផង ។ ដោយហេតុ​ថា ឲ្យ​រុះរើ​តែ​ខាង​ផ្ទះ​ពួក​គាត់​៦​ម៉ែត្រ ដូច្នេះ​ពួក​គាត់​មិន​សុខ​ចិត្ត​ទេ បើ​រុះ សូម​ឲ្យ​រុះ​ទាំងអស់​សង​ខាង​។ បើ​រើ​៣​ម៉ែត្រ ពួក​គាត់​មិន​ជំទាស់​នោះ​ឡើយ​។

ពាក់ព័ន្ធ​​នឹង​ការចុះដោះស្រាយបញ្ហា​ខាងលើ​​នេះ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ប្រជាពលរដ្ឋ ដែល​មាន​វិវាទ​ខាងលើ​ហាក់​មានការ​អបអរ​សារ​ទ និង​សប្បាយចិត្ត​រីករាយ បន្ទាប់​ពី​លោក​អភិ​បាល​ក្រុង​សៀមរាប​បាន​ធ្វើការ​ពន្យល់​ណែនាំ​ចំពោះ​បញ្ហា​មួយ​ចំនួន​ប្រាប់​ដល់​ពួក​គាត់​។

ចំណែក​លោក នៀវ សុធី ប្រធាន​សុរិយោ​ដី និង​សំណង់​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​ថា ចំពោះ​ខាង​ជំនាញ​របស់​លោក​វិញ លោក​នឹង​ចុះ​សហ​ការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​ធ្វើ​​ការ​វាស់វែង និង វាយតម្លៃ​ជូន​ថ្នាក់លើ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ