ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​សត្វ​ដែល​ត្រូវ​ហ្វឹកហាត់​អប់រំ

3 ឆ្នាំ មុន

ព្រះធម៌​តែ​លើក​តម្លៃ​មនុស្ស​ដែល​អាប់អន់ តូច​ទាប​ឱ្យ​ខ្ពង់ខ្ពស់​បាន ការ​អប់រំ​មនុស្ស​ដោយ​ព្រះធម៌​រមែង​ធ្វើ​មនុស្ស​ឲ្យ​មានជីវិត​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា មាន​សេចក្តីសុខ​ក្នុង​តួ​ជីវិត​ខ្លួនឯង​។ បាន​កើតមក​ជាម​នុស្សហើយ​ត្រូវ​មានការ​សិក្សា ព្រោះ​មនុស្ស​ជា​បុថុជ្ជន​ដែល​ត្រូវ​ហ្វឹកហាត់​អប់រំ បើ​មិន​បាន​ហ្វឹកហាត់​សិក្សាអប់រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់តែង​មក…

ព្រះធម៌​តែ​លើក​តម្លៃ​មនុស្ស​ដែល​អាប់អន់ តូច​ទាប​ឱ្យ​ខ្ពង់ខ្ពស់​បាន ការ​អប់រំ​មនុស្ស​ដោយ​ព្រះធម៌​រមែង​ធ្វើ​មនុស្ស​ឲ្យ​មានជីវិត​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា មាន​សេចក្តីសុខ​ក្នុង​តួ​ជីវិត​ខ្លួនឯង​។

បាន​កើតមក​ជាម​នុស្សហើយ​ត្រូវ​មានការ​សិក្សា ព្រោះ​មនុស្ស​ជា​បុថុជ្ជន​ដែល​ត្រូវ​ហ្វឹកហាត់​អប់រំ បើ​មិន​បាន​ហ្វឹកហាត់​សិក្សាអប់រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥតប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស ។

មនុស្ស​ផ្សេង​អំពី​សត្វ​តិរច្ឆាន គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស អាច​ហ្វឹកហាត់​អប់រំ​ឲ្យ​មានការ​ចម្រើន​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា ។

គុណធម៌​ដែល​មាន​ក្នុង​មនុស្ស មិន​មានគុណ​ធម៌​ណាមួយ​ដែល​កើត​មាន​ឯង​ៗ​នោះ​ឡើយ គឺ​សុទ្ធតែ​ជា​លទ្ធផល​នៃ​ការ​អប់រំ​ចម្រើន​ទាំងអស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ