ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បាត់បង់​ជីវិត​ឡើង​ដល់​១៦២​នាក់​ហើយ ក្រោយ​ការ​បាក់​ដី​ក្នុង​អណ្តូងរ៉ែ​(វីដេអូ)

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ តាម​ប្រភព​ព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ផ្តាច់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦២​នាក់ និង​រង​របួស​៥៤​នាក់​ទៀត នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​មួយ…

មី​យ៉ា​ន់​ម៉ា ៖ តាម​ប្រភព​ព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ផ្តាច់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦២​នាក់ និង​រង​របួស​៥៤​នាក់​ទៀត នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​មួយ ដែល​បាន​វាយប្រហារ​មក​លើ​ឧស្សាហកម្ម​ជីក​រ៉ែ​នេះ​។

នាយកដ្ឋាន​សេវាកម្ម​ពន្លត់​អគ្គិភ័យ​មី​យ៉ា​ន់​ម៉ា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​តំបន់ Hpakant នៃ​រដ្ឋ Kachin ដែល​សំបូរ​ដោយ​ថ្ម​គុ​ជ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

នាយកដ្ឋាន​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​៖ «​នៅ​ម៉ោង ៧​និង​១៥​នាទី​ល្ងាច គេ​បាន​រក​ឃើញ​សាកសព​១៦២​នាក់ ហើយ​មនុស្ស​៥៤​នាក់ បាន​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​»​។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​៖ «​អ្នករុករក​រ៉ែ​គុ​ជ ត្រូវ​បាន​វាយប្រហារ​ដោយសារ​តែ​រលក​ភក់​»​។

រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះ ដែល​បាន​ដើរ​ឆ្លងកាត់​ជ្រលង​ភ្នំ​មួយ ដែល​មើលទៅ​ដូច​ជា​ជន់​លិច​ដោយ​ការ​រអិល​បាក់​ដី​។

គួររំលឹកថា ៖ កម្ម​ករ​អណ្ដូងរ៉ែ​​ ​កំពុង​ដេក​លក់ ស្រាប់​តែ​​បាក់ដីសង្កត់​ពី​លើ​​ឆក់​យក​ជីវិត​១១៣​នាក់៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ Aljazeera (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ