ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​អ្នកដំណើរ​ជិត​៥០០​នាក់​នឹង​ចូល​មក​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ កម្ពុជា​នឹង​មានដំណើរ​ចូល​មក​តាម​ជើងហោះហើរ​ជិត​៥០០​នាក់ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ កម្ពុជា​នឹង​មានដំណើរ​ចូល​មក​តាម​ជើងហោះហើរ​ជិត​៥០០​នាក់ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា មួយ​រយៈពេល​នេះ​មាន​អ្នក ដំណើរ​ចូល​មក​កម្ពុជា​មាន​ចំនួន​ច្រើន​ជា​បន្តបន្ទាប់ ហើយ​ថ្ងៃនេះ​នឹង​មាន​អ្នក​ធ្វើ​ដំណើរ​ជិត​៥០០​នាក់​នឹង​មក​ដល់​ប្រទេស​កម្ពុជា ។

លោកស្រី​បាន​បន្ត​ថា ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ កាលពីមុន​អ្នក​ទាំងនោះ​ត្រូវ​ដឹក​ទៅ​សណ្ឋាគារ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​រដ្ឋ​កំណត់ ប៉ុន្តែ​ពេល​នេះ​ក្រសួង​ដាក់​​ធនា​គារ​ចំនួន​៣ គឺ​ធនាគារ​កា​ណា​ឌី​យ៉ា ធនាគារ​អាស៊ី​ចំកាត់ ចំណែក​ធនាគារ​អាស៊ី​លី​ដា ដាក់​នៅ​ពេល​ឆាប់​ៗ ។

លោកស្រី​បញ្ជាក់​ថា ៖« សព្វ​ថ្ងៃនេះ​នៅ​ពេល​គាត់​ចុះ​ពី​យន្តហោះ​គាត់​ត្រូវ​ឆ្លងកាត់​ច​ត្តា ឡី​ស័ក ហើយ​ត្រូវ​បង់លុយ​តម្កល់​សិន ។ គាត់​ត្រូវ​បង្ហាញ​នូវ​ថវិកា​សាច់ប្រាក់ ឬ​ឥណទាន អី​ញ្ចឹ​ង​គាត់​ត្រូវ​ទៅ​កន្លែង​តម្កល់​លុយ​ហើយ គាត់​ឆ្លងកាត់​មន្ត្រី​គយ ដើម្បី​ទៅ​យក​សំភារៈ ហើយ​ត្រូវ​ទៅ​កន្លែង​យក​សំណាក​ដែល​មាន​១០​ទីតាំង​» ។

លោកស្រី​បាន​បន្ត​ថា ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​លើកលែង​ការ​លិខិត​ធនា​រ៉ាប់រង ប៉ុន្តែ​ត្រូវធ្វើ​សំណាក ហើយ​ត្រូវ​ដឹក​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ចំណែក​ជនបរទេស ត្រូវ​ដឹក​ជញ្ជូន​ទៅ​សណ្ឋាគារ បច្ចុប្បន្ន​នេះ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​ចំនួន គឺ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​រវ័ន ដាក់​បាន​២០០​នាក់ មណ្ឌល​ច​ត្តា​ឡី​ស័ក ចាក់​អង្រែ ប្រហែល​១០០​នាក់ មណ្ឌល​ច​ត្តា ឡី​ស័ក​កងទ័ព ប្រហែល​១០០​នាក់ និង​មណ្ឌល​ច​ត្តា​ឡី ស័ក​សាលា ច​ត្តា​ឡី​ស័ក​ពោធិ៍​ចិ​តុង ចំនួន​៣០០​នាក់ ។

ដោយ​សណ្ឋាគារ​ដែល​ដាក់​អ្នកដំណើរ​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៨ ដែល​សណ្ឋាគារ​ខ្លះ​បាន​ដាក់​អាច​ទៅ​៤០០​ទៅ​៥០០​គ្រា ។

លោកស្រី​គូសបញ្ជាក់​ថា ៖«​នៅ​ពេល​រល​ឃើញ​ករណី​វិជ្ជមាន​នៅ​យន្តហោះ​មួយ យើង​ត្រូវ​រៀបចំ​អ្នកដំណើរ​ទាំងអស់​រយៈពេល​១៤​ថ្ងៃ ហើយ​នៅ​ពេល​រក​មិនឃើញ​ទេ យើង​អាច​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ បើ​មិនឃើញ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ផ្ទះ​។ នៅ​ម្សិលមិញ​យើង​ទទួល​បាន​អ្នកដំណើរ​ច្រើន ហើយ​ថ្ងៃនេះ នឹង​មាន​អ្នកដំណើរ​ជិត​៥០០​នាក់​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ