ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! La Liga នឹង​ត្រូវ​លេង​ដោយ​បិទទ្វាររហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លេខាធិការ​ផ្នែក​កីឡារបស់​ប្រទេស​អេ​ស្ប៉ា​ញ​លោកស្រី Irene Lozano រួមជាមួយ​ប្រធាន La Liga លោក Javier…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លេខាធិការ​ផ្នែក​កីឡារបស់​ប្រទេស​អេ​ស្ប៉ា​ញ​លោកស្រី Irene Lozano រួមជាមួយ​ប្រធាន La Liga លោក Javier Tebas បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការ​ប្រកួតបាល់ទាត់​ទាំងអស់​ នឹង​ត្រូវ​លេង​ដោយ​បិទទ្វារកីឡដ្ឋាន រហូតដល់​បញ្ចប់​រដូវ​កាលនេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​ការ​រីក​រាលដាល​​នៃ​វីរុស​កូ​វី​ដ​១៩។

សូម​រំលឹក​ថា​លោក Javier Tebas ធ្លាប់​បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​រំពឹង​ថា​អ្នកគាំទ្រ​នឹង​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ​នៅ​ពេល​ណាមួយ ដែល​សុវត្ថិភាព​ត្រូវ​បាន​ធានា ខណៈ​ដែល​លី​គ​ក៏​បាន​ត្រៀម​រៀបចំសេចក្តី​ព្រាង​ពិធីសារ ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ ។

ទោះ​យ៉ាងណា​លោកស្រី Irene Lozano បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា យុទ្ធនាការ​លី​គ​បាល់ទាត់​របស់​ប្រទេស​អេ​ស្ប៉ា​ញ គួរតែ​ត្រូវ​បញ្ចប់​ដោយ​គ្មាន​អ្នកទស្សនាផ្ទាល់ រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​។

លោកស្រី​បាន​មាន​ប្រសាសន៍យ៉ាងដូច្នេះ​ថា «​អ្វី​ដែល​មាន​សុវត្ថិភាព​បំផុត​នោះ គឺ​ការ​បញ្ចប់​រដូវ​កាល​នេះ ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​។ ការ​ប្រកួត​កីឡាបាល់ទាត់​បាន​ទាក់ទាញ​មនុស្ស​ជា​ច្រើន វា​មិន​ដូច​គ្នា​ជាមួយ​ការ​សម្តែង​ល្ខោន​នោះ​ទេ​។ នោះ​ហើយ​ជា​មូលហេតុ ដែល​វា​ខុស​គ្នា​ទៅ​នឹង​សកម្មភាព​ផ្សេង​ទៀត​»​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​លី​គ​កំពូល​ទាំង៥របស់ទ្វីប​អឺរ៉ុប នៅ​មិន​ទាន់​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​នៅឡើយទេ ទោះបី​ជាលី​គ​កំពូល​របស់​ប្រទេស​ស៊ែ​ប​, ប៊ុល​ហ្គា​រី និង​ដា​ណឺ​ម៉ាក បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​វិញ ​យ៉ាងណា​ក៏​ដោយ​។(​ដកស្រង់​ចេញពី​៖ Reuters)