ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​​អ្នកដំណើរខ្មែរ​ចំនួន ១២២ នាក់​ ចេញដំណើរ​ពី​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង 09:30 នាទី…

រាជធានី​ភ្នំពេញ ៖ យោង​តាម ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង 09:30 នាទី ជើ​ង​យន្តហោះ​ពាណិជ្ជកម្ម លេខ MH754 របស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ា​ឡេ​ស៊ី បាន​ដឹក​អ្នកដំណើរ​សរុបចំនួន ១៩២ នាក់ឆ្ពោះកាន់ ទីក្រុងភ្នំពេញ ។

ក្នុងនោះពលរដ្ឋខ្មែរ​សរុបមាន​ចំនួន ១២២នាក់ ម៉ា​ឡេ​ស៊ីចំនួន៤៤ នាក់ និង​អ្នកដំណើរ ឆ្លងកាត់ដែលជា​ជនជាតិ​ខ្មែរកាន់លិខិឆ្លង​ដែនបរទេស និងជនបរទេសផ្សេង​ទៀត មាន​ចំនួន២៦នាក់ បាន​ធ្វើដំណើរមក​ពី១០​ប្រទេស ។

សូមបញ្ជាក់ជូន​ថា នេះ គឺជាជើងហោះហើរ​ពាណិជ្ជកម្ម​ធម្មតា ដោយ​មានការ​ជួយ​សម្របសម្រួល​បន្ថែម​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ