ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​កំពុង​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​លើក​ទ្រព្យសម្បត្តិ​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​លើ «​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បតិ្ត​រដ្ឋ​»…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​លើ «​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បតិ្ត​រដ្ឋ​» ។

ពាក់ព័ន្ធ​សេចក្តីព្រាងច្បាប់​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បា ល​បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ថា សេចក្តីព្រាងច្បាប់​នេះ​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បតិ្ត​រដ្ឋ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បតិ្ត​រដ្ឋ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក​បន្ត​ថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ ដោយ​មានការ​ចូលរួម និង​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី អគ្គនាយក​ដា្ឋ​ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

មូលដ្ឋាន​ចម្បង​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បតិ្ត​រដ្ឋ គឺ​ផ្អែក​លើ​មាត្រា​៥៨ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា​ឆ្នាំ​១៩៩៣ ដែល​ចែង​ថា ៖«​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ជា​អា​ទី ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ ក្រោម​បាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ ម​ជ្ឍ​មណ្ឌល​សេដ្ឋកិច្ច​វប្ប​ធ​ម៍ មូលដ្ឋាន​កា​ពារ​ប្រទេស សំណង់​ផ្សេង​ៗ​ទៀត​ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ​។ ការ​គ្រប់គ្រង ការ​ប្រើប្រាស់ នឹង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​។

លោក​បាន​បន្ថែម​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់​ចែ ង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​នេះ​ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង​ក្នុង​គោលដៅ​ពង្រឹង​ក្រប​ខណ្ឌ​ច្បាប់ រចនាសម្ព័ន្ធ​ស្ថាប័ន និង​លើ​កម្ពស់​សមត្ថភាព​ស្ថាប័ន​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​រដ្ឋ​ជា​អាទិ៍ ៖ ការ​កំណត់​អំពី​ប្រភព ប្រភេទ​ទ្រព្យសម្បតិ្ត​រដ្ឋ របប​គតិ​យុ​ត្ត​គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យ ស​ម្ប​តិ្ត​រដ្ឋ​ច្បាប់​លាស់​ជាក់ , ការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​សម្បត្តិ​រដ្ឋ , ការ​ផ្ទេរសិទ្ធិ​កាន់កាប់​, ការ​អភិវឌ្ឍ , ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​, ការ​ធ្វើ​អធិការកិច្ច និង​សវន​កម្ម និង​ការ​កំណត់​អំពី ការ​លើកទឹកចិត្ត និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពី​ល្មើសច្បាប់​ជាដើម ។

ព្រមទាំង ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកប ដោយ​ប្រសិទ្ធភាព និង​ចីរភាព ទន្ទឹម​នឹង​ការ​បង្កើន​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​កាន់តែ​មាន​ភាព ច្បាស់លាស់ សំដៅ​ធានា​ដល់​ការ​គ្រប់គ្រង​ធនធាន​សាធារណៈការ​បង្កើន​ចំណូល​ជា​ប្រ​យោ ជន៍​ដល់​ថវិកាជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ​សម្រាប់​គាំទ្រ​ដល់​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ឈាន​ឡើង​ក្នុង​ជំហាន​ស្វាហាប់​ប្រកបដោយ​វិបុលភាព និង​ចីរភាព​ក្នុង​បរិការណ៍​ថ្មី សម្រាប់​រយៈពេល​មធ្យម និង​វែង​តទៅ​មុខ​ទៀត ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា សេចក្ដីព្រាងច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​គតិ យុ​ត្ត​គោល​មួយ​ចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បំ ពេញ​មុខងា​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង ស្ថាប័នរដ្ឋ សំដៅលើ​កំ​ម្ព​ស់​ប្រសិទ្ធភាព និង​សក្ដិ​សិទ្ធិ​ភាព និង​គណនេយ្យ​ភាព​ក្នុង​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​កាច​ចាត់ចែង​លើ​ទ្រព្យ​ត្តិ​រដ្ឋ ស្រប​តាម​ឧត្ត​មា​នុ​វត្ត​ន៍​ជា​អនុរ​ជាតិ និង​តថភាព​ជាក់ស្ដែង​នៃ​កម្ពុជា​។

ការ​គ្រប់គ្រង ការ​ការពារ ការ​ប្រើប្រាស់ ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធានធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដោយឡែក ។ ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ