ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួតធ្វើ​ឱ្យ​​ស្រូវ​​ក្រៀម​ស្វិត ចៅ​អធិ​ការ​វត្ត​​ដឹកនាំ​ពុទ្ធបរិស័ទ​បួង​សួង​​សុំ​ទឹកភ្លៀង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយសារ​​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ធ្វើ​ឱ្យ​ស្រូវ​ក្រៀម​​ស្វិត ទើប​​ព្រះ​​គ្រូ​ចៅអធិការ​វត្ត​សឿ​ បាន​ដឹកនាំ​ពុទ្ធបរិស័ទ​ធ្វើ​ពិធី​បួង​សួរ​សុំ​ទឹកភ្លៀង​ ដែល​​បាន​ធ្វើ​ឡើង​កាលពី​​ថ្ងៃ​ទី​១ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ ​នៅ​វត្ត​សឿ ស្ថិត​ភូមិ​សឿ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយសារ​​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ធ្វើ​ឱ្យ​ស្រូវ​ក្រៀម​​ស្វិត ទើប​​ព្រះ​​គ្រូ​ចៅអធិការ​វត្ត​សឿ​ បាន​ដឹកនាំ​ពុទ្ធបរិស័ទ​ធ្វើ​ពិធី​បួង​សួរ​សុំ​ទឹកភ្លៀង​ ដែល​​បាន​ធ្វើ​ឡើង​កាលពី​​ថ្ងៃ​ទី​១ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ ​នៅ​វត្ត​សឿ ស្ថិត​ភូមិ​សឿ ​ឃុំ​សឿ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោក ជា ទី មេឃុំ​សឿ​ បាន​ឱ្យ​ដឹង​ថា​ ​នៅ​ឃុំ​សឿ​ គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ជិត​១​ខែ​មក​ហើយ​បណ្តាល​ឱ្យ​រងផលប៉ះពាល់​ដល់​ស្រូវ​ក្រៀម​​ស្វិត​ប៉ះពាល់​ជិត​២.០០០​ហិក​តា ​ក្នុង​ចំណោម​ផ្ទៃដី​បង្កបង្កើន​ផល​១០.៤២៣​ហិកតា​ ដែល​ភាគច្រើន​ជា​ស្រូវ​ដើមរដូវ​ ឬ​ស្រូវ​សែន​ក្រអូប​។

លោកមេ​ភូមិ​​បាន​បញ្ជាក់​ថា ​ដោយសារ​​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ធ្វើ​ឱ្យ​រងផល​ប៉ះ​ពាល់​ដល់​ដំណាំ​ស្រូវ​ និង​ដំណាំ​ដាំ​ដុះ​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ទើប​ព្រះ​តេជគុណ ប៉ុក ជុន ព្រះ​គ្រូ​ចៅអធិការ​វត្ត​សឿ​ រួម​ជាមួយ​ពុទ្ធបរិស័ទ​ប្រមាណ​ជិត​១០០​នាក់​នាំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង ដោយ​ធ្វើ​ពិធី​ជីករណ្តៅ​បួន​ជ្រុង​ប្រវែង​ជិត​១​ម៉ែត្រ​ ជម្រៅ​ជិត​ក​ន្លះ​​ម៉ែត្រ​ ហើយ​ចាក់ទឹក​និង​ភក់​ រួចយក​ត្រី​ផ្ទក់​ចំនួន​២​ក្បាល​មានទម្ងន់​ជិត​១​គីឡូក្រាម​ ដាក់​ចូល​ត្រាំ​ទឹក​ភក់ ​និង​អុជ​​ទៀន​ធំ​ៗចំនួន​៨​ដើម​ ​ដើម្បី​ធ្វើ​ពិធី​ឧប្បកិច្ច​សុំ​ទឹកភ្លៀង​អស់​រយៈពេល​ជិត​១​ម៉ោង ​ទើប​ចប់​កម្មវិធី​។

លោក​មេ​ភូមិ​បាន​បញ្ជាក់​​បន្ត​ថា​ ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​ដែល​រៀបចំ​ធ្វើ​​នាពេលនេះ​ គឺ​ទើបតែ​នៅ​ឆ្នាំ​២០២០​នេះ​ទេ ​ដែល​​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​ បណ្តាលឱ្យ​​រង​ផល​ប៉ះ​ពាល់​​ដល់​ស្រូវ​ក្រៀម​​ស្វិត​ប្រឈម​នឹង​ងាប់ ។ ទោះបីជា​យ៉ាង​ណា បន្ទាប់ពីធ្វើពិធីខាងលើរួចហើយ សង្ឃឹម​ថានឹងមានភ្លៀងធ្លាក់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ