ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំពងក្រុមជើងឯក ៤-០ Pep ហៅ​កីឡាករ​ម្នាក់​ថា​ល្អ​បំផុត​លើ​ពិភពលោក

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola បាន​លើក​សរសើរ​ពី​កីឡាករ Kevin De Bruyne មិន​ដាច់​ពី​មាត់​ដោយ​ហៅ​រូបគេ​ថា…

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola បាន​លើក​សរសើរ​ពី​កីឡាករ Kevin De Bruyne មិន​ដាច់​ពី​មាត់​ដោយ​ហៅ​រូបគេ​ថា ជា​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​រូបគេ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ជ័យជម្នះ ៤-០ ទល់​នឹង​ក្រុម​ម្ចាស់​ជើងឯក Liverpool​។

ខ្សែបម្រើ De Bruyne បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងអស្ចារ្យ​ក្នុង​ប្រកួត​ទល់​នឹង​ក្រុមភ្ញៀវ Liverpool កាលពី​យប់មិញ ដោយ​រកបាន​មួយ​គ្រាប់ (​ប៉េ​ណា​ល់​ទី​) និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ផង​ដែរ​។ ៣​គ្រាប់​ផ្សេង​ទៀត​របស់ Man City រកបាន​ដោយ​កីឡាករ Raheem Sterling និង Phil Foden ខណៈ​គ្រាប់​ចុង​ក្រោយ​កីឡាករ Chamberlain ធ្វើ​ឱ្យ​ចូល​ទី​ខ្លួនឯង ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​គ្រូបង្វឹក City លោក Pep Guardiola ត្រូវ​បាន​សួរ​ថា តើ​លោក​ជឿ​ថា De Bruyne គឺជា​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ដែរ​ឬទេ?

បុរស​វ័យ ៤៩​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា​«​ឥឡូវនេះ​គេ​គឺជា​កីឡាករ​ល្អ​បំផុត​ហើយ​។ គេ​មាន​អ្វី​ម្យ៉ាង​ដែល​ប្លែក​ពី​គេ​។ គេ​ជា​កីឡាករ​ប្រកបដោយ​ភាព​វៃឆ្លាត​។ គេ​អាច​រត់​គ្រប់ពេល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ មិនមែន​ជា​រឿង​ងាយ​ទេ ដែល​គេ​អាច​បង្កើត​ឱកាស​ពិន័យ​ប៉េ​ណា​ល់​ទី​ចំនួន ៤​លើក​នៅ​ពេល​ពួក​យើង​ជួប​គ្រា​​លំបាកមួយ​ក្នុង​រដូវ​កាល​នេះ​»​៕ (ដកស្រង់ចេញពី៖ mancity)