ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរី​​ជិត​៣០០​​ក្បាល ងាប់​​ដោយ​​អាថ៌​កំបាំង​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​បុត​ស្វា​ណា ៖ បច្ចុប្បន្ន​នេះ​ បណ្ដា​អ្នក​វិទ្យាសាស្ត្រ នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះ​​មហន្តរាយ​អេកូ​ឡូ​ស៊ី ព្រមទាំង​ពី​ចំនួន​ពិតប្រាកដ​នៃ​ដំរី​ដែល​រង​គ្រោះ ខណៈ​ខ្មោច​ដំរី យ៉ាង​តិច​២៧៥​ក្បាល​ហើយ ត្រូវ​បាន​រក​ឃើញ ក្នុង​តំបន់​ដីសណ្ដ…

ប្រទេស​បុត​ស្វា​ណា ៖ បច្ចុប្បន្ន​នេះ​ បណ្ដា​អ្នក​វិទ្យាសាស្ត្រ នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះ​​មហន្តរាយ​អេកូ​ឡូ​ស៊ី ព្រមទាំង​ពី​ចំនួន​ពិតប្រាកដ​នៃ​ដំរី​ដែល​រង​គ្រោះ ខណៈ​ខ្មោច​ដំរី យ៉ាង​តិច​២៧៥​ក្បាល​ហើយ ត្រូវ​បាន​រក​ឃើញ ក្នុង​តំបន់​ដីសណ្ដ OKAVANGO​ ភាគ​ខាងជើង​ប្រទេស​​​​បុត​​ស្វា​ណា ជា​តំបន់​ដែល​អ្នកទេសចរ​និយម​ទៅ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​​កក្កដា​ ឆ្នាំ​២១០២០ របស់​ប្រភព​ច្បាស់ការ​នានា​។

លោក​ CYRIL TAOLO​ នាយក​នៃ​បណ្ដា​ឧទ្យាន​ជាតិ ​និង​សត្វព្រៃ​បុត​ស្វា​ណា ​បាន​ថ្លែង​ថា យើង​ទទួល​របាយការណ៍​មួយ ពី​ការ​បាត់​បង់​ជីវិត​​របស់​ដំរី​៣៥៦​ក្បាល​នៅ​ភាគ​ខាងជើង​នៃ​តំបន់​ដី​សណ្ដ​ OKAVANGO រួច​រហូត​មក​ទល់​ពេល​នេះ យើង​អាច​អះអាង​ពី​ចំនួន​ដំរី​ដែលងាប់​​ថា ​មាន​២៧៥​ក្បាល​។

លោក​បន្ត​ថា ​សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​​បាត់​បង់​ជីវិត​​របស់​ដំរី​ទាំងនេះ នៅ​មិន​ទាន់​ដឹង​នៅ​​ឡើយ។ យើង​បាន​បញ្ជូន​បណ្ដា​គំរូ​ទៅ​អាហ្វ្រិក​ខាងត្បូង ហ្ស៊ី​ប​បា​វេ ​និង​កា​ណា​ដា ​ដើម្បី​ធ្វើ​ការ​វិភាគ ។ ជំងឺ​ ANTHRAX​ ឬ​ហៅ​ជំ​ងឺ​ធ្យូង ​ត្រូវ​បាន​បដិសេធ​។ គេ​ពុំ​សង្ស័យ​លើ​ការ​សម្លាប់​របស់​ពួក​ព្រានព្រៃ​ឡើយ ព្រោះ​បណ្ដា​ដំរី​ដែល​បាត់​បង់​ជីវិត ហើយ​រក​ឃើញ​សុទ្ធតែ​នៅ​សល់​ភ្លុក​ទាំង​អស់​។

កាសែត ​GARRDIAN ​របស់​អង់​គ្លេ​ស ​គូសបញ្ជាក់​ថា មាន​សកម្មភាព​ខ្លាំង​ក្នុង​តំបន់​នោះ​ពួក​ព្រា​នព្រៃ មាន​ទម្លាប់​ដាក់​ថ្នា​បំពុល​ដំរី​ក្នុង​ទឹក​។

យោង​តាម​របាយការណ៍​មួយ​របស់​អង្គការក្រៅរដ្ឋាភិបាល ដំរី​គ្មាន​ព្រំដែន ចុះ​ថ្ងៃ​ទី​១៩ ខែ​​មិថុនា​ ឆ្នាំ​២០២០​ ហើយ​ចេញផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១ ខែ​​កក្កដា​ថា ដំរី​ដល់​ទៅ​៣៥៦​​ក្បាល ​ត្រូវ​បាន​រក​ឃើញងាប់​​ក្នុង​តំបន់​ដីស​ណ្ដ ​OKAVANGO ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ