ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​! ទាំង Djokovic និង​ភរិយា​ទទួលលទ្ធផល​អវិជ្ជមាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អន្តរជាតិ ៖ កំពូល​កីឡាករ​វាយ​កូន​បាល់ (Tennis) លំដាប់​លេខ​១​ពិភពលោក Novak Djokovic និង​ភរិយា​​នាង Jelena ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩…

អន្តរជាតិ ៖ កំពូល​កីឡាករ​វាយ​កូន​បាល់ (Tennis) លំដាប់​លេខ​១​ពិភពលោក Novak Djokovic និង​ភរិយា​​នាង Jelena ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់ពី​ឆ្លង​វីរុស​នេះ អស់រយៈពេល​៩​ថ្ងៃ​កន្លង​ទៅ ។

សូម​បញ្ជាក់​ថា កីឡាករ​សញ្ជាតិ​ស៊ែ​ប​វ័យ ៣៣​ឆ្នាំ​រូប​នេះ រួម​ជាមួយ​កីឡាករ Grigor Dimitrov, Borna Coric និង​កីឡាករ Viktor Troicki សុទ្ធតែ​ជា​ជន​រង​គ្រោះ​ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ក្រោយ​លេង​ក្នុង​ព្រឹត្តិការណ៍ Adria Tour ដែល​បង្កើត​ឡើង​ដោយ​ Djokovic ផ្ទាល់​។

សេចក្តីថ្លែងការណ៍​របស់​ក្រុមការងារកីឡាករ​ម្ចាស់​ជើងឯក Grand Slam ១៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា «​ទាំង Djokovic និង​ភរិយា​មិន​មាន​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៃ​កូ​វី​ដ​១៩​ឡើយ​។ ហើយ​ពួក​គេ​បាន​ចំណាយពេល ១០​ថ្ងៃ​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ពេល​វិល​ត្រឡប់​មក​ពី​ប្រទេស​ក្រូ​អាត​វិញ ដោយ​ប្រកាន់ខ្ជាប់​នូវ​ពិធីសារ និង​វិធាន​ការណ៍​សុវត្ថិភាព​ទាំងអស់​» ។

ទោះ​យ៉ាងណា​កីឡាករ Novak Djokovic ដែលទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​បង្កើត​ព្រឹត្តិការណ៍ Adria Tour បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ដោយ​និយាយ​ថា លោក​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​រឿងហេតុ​ដែល​បាន​កើតឡើង​៕ (ដកស្រង់​ចេញពី៖ BBC)