ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​ចិន​! អា​មេ​រិ​ក​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម

3 ឆ្នាំ មុន

អន្តរជាតិ ៖ សភាតំណាងរាស្ត្រ​អា​មេ​រិ​កបាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ទាក់ទង​នឹង​ហុងកុង បន្ទាប់​ពី​ទីក្រុង​ប៉េ​កាំ​ង បាន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដាក់ទោស​ធនាគារ​ដែល​ធ្វើ​ជំនួញ​ជាមួយ​មន្ត្រី​ចិន​។ វា​នឹង​ត្រូវ​មានការ​យល់ព្រម​ពី ព្រឹទ្ធសភា មុន​ពេល​ទៅ​ប្រធានាធិបតី Trump…

អន្តរជាតិ ៖ សភាតំណាងរាស្ត្រ​អា​មេ​រិ​កបាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ទាក់ទង​នឹង​ហុងកុង បន្ទាប់​ពី​ទីក្រុង​ប៉េ​កាំ​ង បាន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដាក់ទោស​ធនាគារ​ដែល​ធ្វើ​ជំនួញ​ជាមួយ​មន្ត្រី​ចិន​។ វា​នឹង​ត្រូវ​មានការ​យល់ព្រម​ពី ព្រឹទ្ធសភា មុន​ពេល​ទៅ​ប្រធានាធិបតី Trump ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា ច្បាប់​របស់​ចិន​បញ្ចប់​សេរីភាព​ដែល​ត្រូវ​បាន​ធានា​រយៈពេល ៥០​ឆ្នាំ នៅ​ពេល​ដែល​ការ​គ្រប់គ្រង​របស់​ចក្រភព​អង់ គ្លេ​សបាន​បញ្ចប់​នៅ​ឆ្នាំ ១៩៩៧​។ ប្រធាន​សភា​តំណាង​អា​មេ​រិ​ក លោកស្រី​ណី​ភី​ល​ស៊ី បាន​និយាយ​ថា ៖ « ច្បាប់​នេះ​គឺជា​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ប្រឆាំង​នឹង​ប្រជាជន​ហុងកុង​ក្នុង​គោលបំណង​បំផ្លាញ​សេរីភាព​ដែល​ពួក​គេ​បាន​សន្យា​»​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​មាន​ប្រសាសន៍ ថា​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​នេះ គឺជា «​ការ​រំលោភ​យ៉ាង​ច្បាស់ និង​ធ្ងន់ធ្ងរ​» នៃ​សេចក្តី​ប្រកាស​រួម​ចិន – អង់គ្លេស​ឆ្នាំ ១៩៨៥៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ