ប្រជាពលរដ្ឋ​ម្នាក់​ប្រទះ​ឃើញ គ្រាប់កាំភ្លើង​ប្រភេទ​ផ្លោង


ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរទៅ​ធ្វើ​ចម្ការ​ក៏ ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ផ្លោង ប្រភេទ​ធុន​៦០​មី​លី​ម៉ែត្រ និង​គ្រាប់​បេ​៤១​មួយ​គ្រាប់​ដែល​ផលិត​នៅ​ប្រទេស​ចិន​សេសសល់ កាលពី​សម័យ​សង្គ្រាម​បាន​មក​រាយការណ៍​ដល់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើងទៀន កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២ កក្កដា ២០២០ ស្ថិត​នៅ​ចំណុច​ដីចម្ការ​ចម្ងាយ​ពី​ភូមិ​ស្រែប្រាំង​៣០០​ម៉ែត្រ ក្នុង​ឃុំ​ជើង​ទៀត ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើងទៀន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ទៅ​ចម្ការ​របស់​ខ្លួន​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ឈ្មោះ ពេជ្រ ឈី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​មក​រាយការណ៍​ឱ្យ​សមត្ថកិច្ច ខណៈនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​គ្រាប់​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ ហើយ​សមត្ថកិច្ច​បាន យក​ខ្សែ​រាយ​ហ៊ុំ​ព័ទ្ធ​ជា​សញ្ញា​ហាម​ទៅ​ប៉ះពាល់​សមត្ថកិច្ច​បាន​ទូ​ស័ព្ទ ធ្វើការ​ទំនាក់ទំនង​ទៅ​ខាង ហេ​ឡូ​ត្រាស មក​ទទួលយក​ទៅ​កម្ទេច​ចោល​ក្នុង​ថ្ងៃ​ដដែល​។

គួ​រំលឹក​ថា​៖ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ជា​ខេត្ត​មួយ​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ហើយ​បាន​បាន​បញ្ចប់​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ​ក្រោយ​គេ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ខណៈ​នេះ​គ្រាប់​មីន​គ្រប់​ប្រភេទ និង​គ្រាប់កាំភ្លើង ធុន​តូច​ធុន​ធំ​បាន​កប់​នៅ​ក្នុង​ដី ជា​ច្រើន ហើយ​កន្លង​មក​មនុស្យ​ប្រុស​ស្រី ចាស់​ក្មេង​ត្រូវ​បាន​ទទួល​រង​គ្រោះ​ស្លាប់​អស់​ជា​ច្រើន​នាក់ រួម ទាំង​សត្វព្រៃ​ក៏​បាន​ផ្ទុះ​ងាប់​ផង​ដែរ​។ សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល បាន​ប្រទះ​ឃើញ​គ្រាប់​នេះ គឺ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ការ​ប្រទះ​ឃើញ​គ្រាប់​គ្រប់​ប្រភេទ​មិន​ទាន់​ផ្ទុះ កន្លង​មក ជា​ញឹកញាប់​មក​ហើយ​៕ ដោយ ៖ ឱម សា​រឿ​ន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ