ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មន្ត្រី​មូលដ្ឋាន​មួយ​ពីរ​ករណី បង្គាប់​យក​ប្រាក់​ពី​ពលរដ្ឋ​នៅ​ពេល​ទៅ​បើកប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ថ្លែង​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ថ្លែង​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា ដំណើរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​បាន​ដំណើរ ទៅ​មុខ​យ៉ាង​រលូន​ទោះបី​មាន​ករណី​អវិជ្ជមាន​ខ្លះ​ក្តី​។ លោក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​ថា មាន​មន្ត្រី​មូលដ្ឋាន​មួយ​ពីរ​ករណី បាន​បង្គាប់​យក​ប្រាក់​ពី​ពលរដ្ឋ នៅ​ពេល​ទៅ​បើកប្រាក់ ប៉ុន្តែ​ករណី​នេះ ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​បាន​ធ្វើ​របាយ​ណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​។

ក្នុង​សន្និសីទ សារ​ព័ត​មាន​និយាយ​ពី​បច្ចុប្បន្នភាព​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​ងាយ​រង​គ្រោះ​ពី​ជំងឺ កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា​នេះ លោក វង សូត ថា ក្រសួង​សង្គមកិច្ច​គ្មាន​សមត្ថកិច្ច ចំពោះ​ករណី​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ មាន​ករណី​ដែល​ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ខ្លួន​ក្រ​ដែរ តែ​មិន​ទទួល​បាន​ប័ណ្ណ​សមធម៌​នោះ លោក​ថា ជា​ការ​ប្រ​ណែន​នឹង​អ្នក​ទទួល​បា​នប​ណ្ណ័​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា លោក​រដ្ឋមន្ត្រី ស្នើ​ដល់​ពលរដ្ឋ​ដែល​ថា​ខ្លួន​ក្រ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​សម្ភាស វាយតម្លៃ ប្រសិនជា​ពួក​គាត់​ក្រីក្រ​ប្រាកដ​មែន​។

លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ថា ការ​បើក​ប្រាស់​ឧ​បត​ម្ថ​ម្ភ​សម្រាប់​ខែមិថុនា នឹង​បិទ​នៅ​ត្រឹម​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​។ ហើយ​ប្រាក់​ឧបត្ថម្ភ​ខែ​ក​កក្កដា​នឹង​ផ្តើម​បើក​ដល់ ចាប់ពី​ថ្ងៃ​ទី​២៥​កក្កដា​ទៅ​។ «​ការ​បើ​ប្រាក់ខែ​កក្កដា​យើង​ជឿជាក់​ថា​ចំនួន​នឹង​កើនឡើង តែ​កើន​ប៉ុណ្ណា​នោះ​យើង​មិន​ទាន់​ដឹង​ទេ​។ យើង​បើកចំហរ​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​សម្ភាស​ដើម្បី​ទទួល​បាន​ប័ណ្ណ​សមធម៌​។ យើង​មាន​យន្តការ​ពី​លើក​ទី​១​ហើយ លើក​ទី​២​យើង​មិន​លំបាក​ទេ​។

ពី​ដំបូង​ខ្ញុំ​បារម្ភ​ខ្លាច​អត់​លុយ តែ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ទម្លាក់​ចាស់​ប្រាក់​១២៥​លាន​ដុល្លារ​។ យើង​មិន​មាន​បញ្ហា​អ្វី​ទេ​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​ក្រីក្រ​៨០% ក្នុង​ចំណោម​ពលរដ្ឋ ជាង​៥៦​ម៉ឺន​គ្រួសារ ដែល​បាន​កំណត់​ថា ជា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នោះ បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​៕ ដោយ ៖ អ សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ