ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេស៊ីលីដា ចេញសារជូន ស្ថាប័នសង្គមស៊ីវិល ពាក់ព័ន្ធនឹងបំណុលរបស់ប្រជាពលរដ្ឋជាមួយធនាគារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា បានសេចក្តីថ្លែងការណ៍មួយក្នុងគោលបំណង ជម្រាបជូនសាធារណជន និងពន្យល់ទៅស្ថាប័នសង្គមស៊ីវិលសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស…

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា បានសេចក្តីថ្លែងការណ៍មួយក្នុងគោលបំណង ជម្រាបជូនសាធារណជន និងពន្យល់ទៅស្ថាប័នសង្គមស៊ីវិលសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដែលបានអះអាងថា ជាអ្នកការពារសិទ្ធិមនុស្ស ។

ក្នុងសេចក្តីថ្លែងការណ៍នេះថា សកម្មភាពរបស់សង្គមវិល សហព័ន្ធ គឺកំពុងតែព្យាយាមបំ បិទសិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមាន ជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា តាមរយៈការបំភ្លៃបំភ័ន្តប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់សេវាហិរញ្ញ វត្ថុឲ្យមានការយល់ច្រឡំ និងបង្កឲ្យមានចលាចលក្នុងសង្គម ដើម្បីទទួលបាននូវផលប្រ យោជន៍ពីម្ចាស់ជំនួយ និងអ្នកបង់ពន្ធទាំងអស់លើសកលលោកដែលស្ម័គ្រចិត្តផ្តល់នូវអំ ណោយ ។

សេចក្តីថ្លែងការណ៍ដដែលថា ស្ថាប័នសង្គមស៊ីវិលទាំងនោះតែងតែព្យាយាម ដោយចេតនា ទាញយកផលប្រយោជន៍ពីសមិទ្ធផលដែលវិស័យឯកជនបានកសាងឡើង និងចូលរួម អភិវឌ្ឍន៍យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

តបទៅនឹងការសរសេរដែលមានចំណងជើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” របស់ សហព័ន្ធ សហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ “ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជា” គឺជាការសរសេរដែលគ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មាន មូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពីគោលការណ៍ច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាគោលការណ៍ផ្ទៃក្នុងរបស់ ធនាគារ និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាការសន្មតតាមចិត្ត មានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។

សេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដា បានអោយដឹងថា ការបរិយាយគ្មានព័ត៌មានគ្រប់ ជ្រុងជ្រោយ វិភាគដោយប្រយោល និងមិនស្ថិតនៅក្នុងបរិយាកាសជាក់ស្តែង មិនបានឆ្លុះ បញ្ចាំងអំពីស្ថានភាពពិតប្រាកដនៃព្រះរាជាណាចក្រកម្ពុជានោះទេ ។ ការសរសេរនេះ ទៀតសោត តែងតែព្យាយាមកំណត់ខ្លួនឯងថា មានតម្លាភាព គណនេយ្យភាព ប៉ុន្តែអង្គការ ទាំងនេះ មិនដែលបានសាកសួរព័ត៌មាន ឬការពិភាក្សាណាមួយពីស្ថាប័នសាមី ដោយសរ សេរផ្ទុយពីការពិត ការបរិយាយលើទិន្នន័យមិនពិតប្រាកដ ដោយគ្មានបង្ហាញនូវសមតិកម្ម ឲ្យបានជាក់លាក់ តាមបែបវិទ្យាសាស្រ្ត ហើយតែងតែជំរុញឲ្យមានការបាត់បង់នូវជំនឿ ទុកចិត្តពីអតិថិជន និងដៃគូវិនិយោគរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។

តាមរយៈការបោះពុម្ពផ្សាយរបស់ធនាគារពិភពលោកជាច្រើនរហូតដល់ឆ្នាំ ២០១៩ ជាង ពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍន៍កម្រិតខ្ពស់ ស្របតាម ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយដល់សហ គ្រាសគ្រប់វិស័យ ជាពិសេសឱកាសការងារយ៉ាងសម្បូរបែបទាំងក្នុងស្រុក រួមទាំងការងារ នៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋជ្រើសរើស មិនមែនជាការចំណាកស្រុកដូចបាន លើកឡើងនោះទេ ។
ក្នុងសេចក្តីប្រកាសនោះថា ធនាគារ អេស៊ីលីដា ក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលបានអាជ្ញាបណ្ណ ស្ថិតនៅក្រោមច្បាប់ស្តីពីគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ពាក់ព័ន្ធផ្សេងៗ រួមទាំងការអនុវត្តនូវគោលការណ៍អន្តរ ជាតិមួយចំនួនទៀត ដែលគ្មានការអនុវត្តណាមួយដែលធ្វើឡើងដោយហេតុផលផ្សេងៗ ផ្ទុយនឹងច្បាប់នោះទេ ។ ស្ថាប័នដែលបានអះអាងថាជាស្ថាប័នការពារសិទ្ធិមនុស្ស និង ជំនួយផ្នែកច្បាប់ គួរតែស្វែងយល់ឲ្យបានច្រើនជាងនេះ ព្រោះថាគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុអនុលោមតាមច្បាប់ និងគោលការណ៍ច្បាស់លាស់ ដើម្បីការពារសិទ្ធិរបស់ អតិថិជនគិត ពីប្រសិទ្ធផល ប្រសិទ្ធភាព ការរីកចម្រើនជាមួយអតិថិជនរយៈពេលវែង ។ ជាងនេះទៀត ការិយាល័យឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ ទិន្នន័យយ៉ាងច្បាស់លាស់អំពីកម្រិតបំណុលរបស់អតិថិជនម្នាក់ៗ ។ ការផ្តល់សេវាប្រាក់ កម្ចីមិនមែនក្នុងគោលដៅសម្រាប់រឹបអូសទ្រព្យសម្បតិ្តរបស់អតិថិជននោះទេ ។

គួរបញ្ជាក់ថា ដើម្បីសម្រាលបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់នៃវីរុសកូវីដ ១៩ ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃ កម្ពុជា បានគិតគូររួចហើយ ក្នុង គោលដៅការពារគ្រប់ភាគីពាក់ព័ន្ធ ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានចូលរួម អនុវត្តយ៉ាងពេញលេញ និងតែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួនជានិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ