ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ កែ គឹ​ម​យ៉ា​ន ​ជំរុញ​​មន្ត្រី​ជំនាញ​ស្តារ​ប្រព័ន្ធ​​ធារា​សា​ស្ត្រដើម្បី​​​មានទឹកបង្កបង្កើន​ផល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ នៅពេល​ចុះទៅ​​ពិនិត្យ​ស្ថានភាព​នៅ​ស្រុកមង្គលបុរី កាលពី​​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​ ​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ស្តារ​ប្រព័ន្ធ​ធារា​សា​ស្ត្រ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ នៅពេល​ចុះទៅ​​ពិនិត្យ​ស្ថានភាព​នៅ​ស្រុកមង្គលបុរី កាលពី​​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​ ​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​ស្តារ​ប្រព័ន្ធ​ធារា​សា​ស្ត្រ​ និង​បឹង​អូរ​ប្រឡាយ​ដែល​គោក​រាក​ដោយសារ​​គ្រោះ​រាំង​ស្ងួត​​អូស​បន្លាយធ្វើ​ឱ្យ​​​ប៉ះពាល់​ដល់​ស្រូវ​ស្វិត​១២.០០០​ហិក​តា​ ​នៅ​ឃុំ​សឿ​ ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ ។

លោក ជា ទី មេឃុំ​សឿ​បាន​ប្រាប់​ថា​ នៅ​ឃុំ​សឿ​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​មាន​ផ្ទៃដី​១០,៤២៣​ហិក​តា ដែល​ភាគច្រើន​ជា​ស្រូវ​ដើមរដូវ ឬ​​ស្រូវ​សែន​ក្រអូប ដោយ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ធ្វើ​ឱ្យ​​ស្រូវ​​រង​ផល​ប៉ះ​​ពាល់​ ហើយ​​ក្រៀម​​ស្វិត​ផ្ទៃដី​១,៣៥០​ហិកតា​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ ស្រុក​មង្គល​បុ​រី​រង​ផល​ប៉ះ​ពាល់​ស្រូវ​ដែ​ល​គ្រាម​ស្វិត​មាន​ផ្ទៃដី​១២.០០០​ហិក​តា ក្នុង​ចំណោម​ផ្ទៃដី​ដែល​បង្កបង្កើន​ផល​ផ្ទៃដី​៥១.០០០​ហិតា​ ក្នុ​ង ចំណោម​១៣​ឃុំ​ដែល​ប៉ះ​ពាល់​មាន​៣​ឃុំ​មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​ភ្នំ​តូច​ ។ ​បើសិនជា​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ទៀត​មាន​ភ្លៀង​ធ្លាក់​អាច​ថា​មិនមាន​​ប៉ះ​ពាល់​និង​ខូចខាត​ឡើយ​ ព្រោះស្រូវ​គ្រាន់តែ​ក្រៀម​​ស្វិត​។

លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ស្ថាន​ស្រូវ​រង​ផល​ប៉ះ​ពាល់​ដែល​កំពុង​​ក្រផម​​ស្វិត​នៅ​ឃុំ​សឿ​ដែល​ជា​ឃុំ​មួយ​ជាប់​ព្រំប្រទល់​ខេត្តបាត់ដំបង​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ថា ​ដោយ​យោង​តាម​ការ​ណែនាំ​ពី​លោក​ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី បានអោយ​មន្ត្រី​ស្ថា​ប័​ន​ជំនាញ​មាន​មន្ទី​ធន់ធាន​ទឹក និង​ឧតុនិយម​ខេត្ត មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្ត មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត ត្រូវ​សិក្សា​គម្រោង​ស្តារ​ប្រឡាយ​មេ ​ឬ​ប្រឡាយ​ក្អែប និង​អូរ បឹងបួរ ដែល​គោក​រាក់​រីងស្ងួត ស្តារ​​ឡើង​វិញ​ដើម្បី​អោយ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ប្រជា​កសិករ​បង្កបង្កើន​ផល​ដាំ​ដុះ​ដាំ​ណាំ​កសិកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ