ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កា.ប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​ពេល​យប់​​៣​នាក់​ត្រូវអស់​លក្ខណ៍​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​១​ក្រុម បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​និង​វាយ​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​កំ​បូល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​១​ក្រុម បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​និង​វាយ​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ ឯង ។ ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​ប្លន់​នេះ នគរបាល​ខណ្ឌ​កំ​បូល​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ៖
១-​ឈ្មោះ ហាន ដា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ
២-​ឈ្មោះ គិ ឆា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង
៣-​ឈ្មោះ ខេ​ង វ៉ា​ន់​ដេ​ត ហៅ ហេង វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាង​ពិតាន មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​តា​អន សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន នគរបាល​ខណ្ឌ​កំ​បូល បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ក្រោយ​ពី​បាន​កសាង​សំណុំរឿង​រួចរាល់ ។

ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ បុណ្យ បាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច ពណ៌​សលាយ​ខៀវ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១HB-៤១៣៥។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យបាន​ធ្វើ​សកម្មភាព​កាប់​និង​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ខណៈ​ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ពេល​យប់
ស្ងាត់ ។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កៀរ​ស្ទាក់​ឲ្យ​ឈប់ រួច​ខ្សែក្រវាត់​វាយ​ប្លន់​យក​ម៉ូតូ​បាន
សម្រេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្ត
រាគ​មន៍​តាម​ចាប់​ជនល្មើស ។

ភ្លាម​ៗ​នោះ កម្លាំង​នគរ​បាន​ខណ្ឌ​កំ​បូល បានសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្នោ ធ្វើការ​ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍
សែន​ជ័យ ដោយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ផង​រួច​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ