ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជំរុញ​ឱ្យ​ការពារ​ព្រៃ​លិច​ទឹក​ក្នុង​ស្រុក​​ក្រូចឆ្មារ​រាប់រយ​ហិ​កតា

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦១៥ និង​លេខ​៦១៧ ដែល​នៅ​ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ត្រូវ​តែ​ខិតខំ​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ក្នុង​ការ​បង្ក្រាប​បទ ល្មើស​ឆ្លង​ដែន ដោយ​ខុសច្បាប់​និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ជិតខាង​នេះ​ជា​ប្រសាសន៍​លើក ឡើង​របស់​លោក​បណ្ឌិត ជាម…

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦១៥ និង​លេខ​៦១៧ ដែល​នៅ​ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ត្រូវ​តែ​ខិតខំ​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ក្នុង​ការ​បង្ក្រាប​បទ ល្មើស​ឆ្លង​ដែន ដោយ​ខុសច្បាប់​និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ជិតខាង​នេះ​ជា​ប្រសាសន៍​លើក ឡើង​របស់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ថ្លែង​នៅ​ក្នុង​ឱកាស​ពិធី​ប្រកាស​ផ្ទេរ​ភារ កិច្ច​តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​មន្ត្រី​នគរបាល​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​នា​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ២០២០ ។ អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​នោះ​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ​រួម​នឹង​សហការី។

លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នង ការ​នគរបាល​ខេត្ត​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​ដើមឆ្នាំ ២០២០ ឆមាស​ទី​១​នេះ ​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​ឡើង​ចំនួន​៤៣​លើក​(​បទឧក្រិដ្ឋ​៨​លើក​បទមជ្ឈិម​៣៥​លើក​)​ដោយឡែក​ការ​បង្ក្រាប​តាម​ដីកា​១១​ដីកា ចាប់ខ្លួន​១០​នាក់ ។ លទ្ធផល​បង្ក្រាប​បាន​៤៣​លើក ចាប់​៦០​នាក់ ក្នុង​នោះ​(​បទឧក្រិដ្ឋ​៨​លើក​ចាប់​១៣​នាក់ មជ្ឈិម​៣៥ លើក​៤៧​នាក់​)​ទោះបី​បទល្មើស​ព្រហ្មទណ្ឌ​កើនឡើង​តែ​សង្កេត​ឃើញ​បទល្មើស​ឧក្រិដ្ឋ​មានការ​ថយ​ចុះ​៥​លើក ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា​ឆ្លង​តាម​ការ​ពិនិត្យ​វាយតម្លៃ​អំពី​សភាពការណ៍​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​លទ្ធផល​ចាត់តាំង​ការ​អនុវត្ត​គោល នយោ​បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​នៅ​ទូ​ទាំង​ខេត្ត​បាន​ពិនិត្យ​វាយតំលៃ​ប៉ានស្មាន​និង​កំណត់​នូវ​ចំណា ត់​ថ្នាក់​ឃុំ​សង្កាត់​ទាំង​៦៤ ឃុំ​សង្កាត់ រយ​:​ពេល​៧​ខែ​ដើមឆ្នាំ​២០២០ រួម​មាន ៖
-​ចំណាត់​ថ្នាក់​លេខ​១ មាន​ចំនួន​៦២ ឃុំ​-​សង្កាត់​-​ចំណាត់ថ្នាក់​លេខ​២​មាន​ចំនួន​២​ឃុំ
-​ចំណាត់ថ្នាក់​ប្រភេទ​លេខ​៣​គ្មាន ។

ចំពោះ​ការ​អភិវឌ្ឍ​នៃ​ការ​សាងសង់​សមិទ្ធផល​នានា​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួម​មាន អគារ​ធ្វើការ​បាន​ចំនួន​៦​ខ្នង អគារ​ស្នាក់​នៅ​២​ខ្នង​ក្នុង​នោះ​មាន​រោង​ឡានទឹក​ចំនួន​៥​ខ្នង ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់តាំងពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៨ រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៨៧​ភាគរយ​សរុប​ចំណាយ​ថវិកា​ជាង​១​លាន​ដុល្លារ​។​

សំណង់​ទាំងនេះ​ គឺ​ក្រោម​ការ​ចង្អុលបង្ហាញ​ដឹកនាំ​និង​ជំនួយ​ឧបត្ថម្ភ​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ឧ​ប​នា យក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រ​សួ ង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​រូប លោក ព្រមទាំង​សហការី​មួយ​ចំនួន​ទៀត​បាន​ទ​ទួល​បន្ទុក​ក្នុង​ការ​សាង​សង់​។ ​ដោយឡែក​សម្រាប់​ទីតាំង​ចាស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ជាង​១៨​ម៉ឺន​ដុល្លារ​បច្ចុប្បន្ន​គឺ​ប្រគល់​ជូន​រដ្ឋបាល​ស្រុក​ពញាក្រែក​ប្រើ​ប្រាស់ ។

លោក​​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា កត្តា​សាម​គ្គី​ភាព​ផ្ទៃក្នុង​គឺជា​រឿង​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ហើយ​សមត្ថ​កិច្ច​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ​មិន​មាន​តួនាទី​ណាមួយ​ទៅ​សម្លាញ់​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ទេ ។ ជា​ពិសេស​អភិក្រម​របស់​សម្ដេច​តេ​ជោ​សែន​ទាំង​៥ មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​តែ​ចង​ចាំ​និង​ប្រតិបត្តិ​តាម​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង ។

លោក​​អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ឆ្នាំ ២០២២​និង​២០២៣ ដល់​ពេលវេលា ដែល​​ត្រូវ​បោះ​ឆ្នោត​ដូច្នេះ​សមត្ថកិច្ច​ដែល​ត្រូវ​បំពាក់​ឋានន្តរ​ស​ក្កិ​នា​ពេល​នេះ ត្រូវ​តែ​ខិតខំ​បំពេញ​កាតព្វកិច្ច​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ពិសេស​ត្រូវ​យកចិត្តយកថ្លើម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ស្រឡាញ់​ និង​ទុកចិត្ត​មក​លើ​សមត្ថកិច្ច​។​ជាមួយ​នោះ​ក៏​ស្នើ​សុំ​ឱ្យ​លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ ត្រូវ​តែ​យកចិត្តទុកដាក់​តាមដាន​ចំពោះ​ក្រុម​ជនខិលខូច​ដែល​បំពាន​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ធ្វើ​យ៉ាងណា​ត្រូវ​តែ​ការពារ​ឲ្យ​បាន​កុំ​ឲ្យ​បាត់បង់​។ ​ទោះបីជា​អ្នក​បំពាន​មាន​ឋានៈ​កម្រិត​ណា​ក៏​ដោយ​ត្រូវ​តែ​ចាត់វិធានការ​តាម​ច្បាប់ ។ នៅ​តំបន់​ព្រៃ​លិច​ទឹក​ឯកឧត្តម ជា សុ​ផា​រ៉ា គ្រោង​នឹង​ដាំ​កូន​សណ្ដាន់​១​ម៉ឺន​កូន​ដើម្បី​ជា​ជម្រក​ត្រី​ពង​កូន​មាន​សារសំខាន់​នៅ​ក្នុង​រដូវវស្សា ។

លោក​នាយ​ឧត្តមសេនីយ៍​ប៉ែន វិបុល​អគ្គស្នងការ​រង​នគរបាល​ជាតិ​មាន​ប្រសាសន៍​ក្រើន រំលឹក​ឲ្យ​ដឹង​ដែរ​ថា​ត្បិត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ថ្នាំ​ឬ​វាក់​សាំង​សម្រាប់​ចាក់​ការពារ​ជំងឺ covid នៅ​ឡើយ ។ ដូច្នេះ​សូម​ឱ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​បន្ត​សហការ​ជា​មួ យ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​ជា​សំឡេង​នៅ​តាម​មូល ដ្ឋា​ន​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ