ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប្រសូត​កូនភ្លោះ​​​បី​នាក់​​ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​ស្ត្រី​គ្រប់​រូប​តែង​ប្រសូត​ផ្តល់​កំណើត​ដល់​ទារក​ឬ​ទារិការ​ម្នាក់​ៗ ប៉ុន្តែ​សម្រាប់​ការ​ផ្តល់​កំណើត​កូនភ្លោះ​ម្តង​៣​នាក់ វា​ជា​រឿង​កម្រ​ណាស់ បើ​ទោះ​បីជា​ការ​ប្រសូត​បុត្រា​បុត្រា​ម្តង​៣​នាក់​នេះ ។ ធ្លាប់​លិចឮ​ព័ត៌មាន​ជា​ច្រើន​បន្តបន្ទាប់​ទៅ​ហើយ​ក៏​ដោយ មិន​ដែល​ខកខាន​ទទួល​បាន​អំណោយ​ពី​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​ស្ត្រី​គ្រប់​រូប​តែង​ប្រសូត​ផ្តល់​កំណើត​ដល់​ទារក​ឬ​ទារិការ​ម្នាក់​ៗ ប៉ុន្តែ​សម្រាប់​ការ​ផ្តល់​កំណើត​កូនភ្លោះ​ម្តង​៣​នាក់ វា​ជា​រឿង​កម្រ​ណាស់ បើ​ទោះ​បីជា​ការ​ប្រសូត​បុត្រា​បុត្រា​ម្តង​៣​នាក់​នេះ ។ ធ្លាប់​លិចឮ​ព័ត៌មាន​ជា​ច្រើន​បន្តបន្ទាប់​ទៅ​ហើយ​ក៏​ដោយ មិន​ដែល​ខកខាន​ទទួល​បាន​អំណោយ​ពី​សម្តេច​តេ​ជោ និង​កាកបាទក្រហមកម្ពុជា​ឡើយ។

ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​មានឈ្មោះ ហែម មរកត បាន​ប្រសូត​ទារក​ភ្លោះ​៣​នាក់ កាលពី​ថ្ងៃ​៤ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ បច្ចុប្បន្ន​ស្ត្រី​រូប​នេះ រួម​រស់នៅ​ជុំ​គ្នា​ជាមួយ​ប្តី​មាន​ឈ្មោះ អ៊ុយ តាំង​កា អាយុ​៤១​ឆ្នាំ ដែល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានមុខរ​បរជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ដោយ Live ជា​វី​ដេ​អូ​លក់​នៅផ្ទះ ។ លុះ​ពេល​មានការ​កុម្ម៉ង់ ទើប​ប្តី​ជា​អ្នក​ដឹក​យក​ទៅ​អោយ​គេ ។ អ្នក​ទាំង​២​មានស្រុក​កំណើត​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ អ្នក​ទាំង​២​ជា​ប្តី​ប្រពន្ធ​មានការ​លំបាក ដោយ​ពួក​គេ​ពុំ​មានផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​រស់នៅ​ឡើយ ពោល​គឺ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​កំព្រា​ឪពុក​ម្តាយ​ដូច​គ្នា ហើយ​បច្ចុប្បន្ន​រស់នៅ​ជាមួយ​បងប្រុស​ខាង​ប្រពន្ធ និង​ប្រកប​របរ​លក់​ផលិតផល​បន្តិចបន្តួច​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​គ្រាន់​សល់​លុយកាក់​បន្តិចបន្តួច​សម្រាប់​ខ្លួនឯង និង​សម្រាប់​ចិញ្ចឹម​ទារក​ភ្លោះ​ទាំង​៣​ដែល​ចាប់កំណើត​បាន​ជិត​១​ខែ ។ ស្ថិត​ក្នុង​ស្ថានភាព​គ្រួសារ​កំពុង​ជួប​ការ​លំបាក​នោះ បុរស​ជា​ប្តី​ក៏​មាន​ផ្ទុក​នូវ​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ធ្ងន់​ផង​ដែរ ដោយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឡើង​ដល់​៥០០​ឯណោះ ។

យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នេះ​គ្រួសារ​ពួក​គេ​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ជា​ខ្លាំង​ផង​ដែរ ដោយ​កង្វះ​ខាត​លើ​ការ​ចាយវាយ ការ​ហូប​មិន​គ្រប់គ្រាន់ ពិសេស ការ​ចំណាយ​ប្រាក់​កាស​ខ្ពស់​ក្នុង​ការ​ថែទាំ និង​បំប៉ន​អាហារ​ដែល​មាន​ជីវជាតិ​ដល់​កូន​ៗ​ទាំង​៣​ដែល​ចាប់កំណើត​បាន​មួយ​ខែ​ហើយ​នោះ ព្រេ​ាះ​ប្រពន្ធ​មិន​អាច​ធ្វើ​អ្វី​កើត ខណៈ​កំពុង​កូនខ្ចី ។ ចំណែក​ប្តី​ក៏​ទៅ​ធ្វើ​អ្វី​មិនកើត ដោយ​ជាប់​ជួយ​ប្រពន្ធ​មើល​កូន ។

ក្រោយ​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចាប់កំណើត​ទារក​ម្តង​៣​នាក់ ហើយ​ស្ថានភាព​គ្រួសារ​ជួប​ការ​លំបាក​ផង​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០​នេះ អនុ​សាខា​​កាកបាទក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​អនុ​សាខា បាន​ចុះ​សួរសុខទុក្ខ និង​ពាំនាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ខាងលើ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក​អភិបាលរង បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ​៣​នាក់ ។ មិនតែប៉ុណ្ណោះ សម្តេច​ទាំង​ទ្វេ​បាន​ចាត់​ទុក​កូនភ្លោះ​៣​នាក់​នេះ ជា​ចៅ​របស់​សម្តេច​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ លោក ឌី រ័​ត្ន​ខេ​ម​រុណ ប្រធាន​អនុ​សាខា ណែនាំ​ឲ្យ​ក្រុម​គ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នេះ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់​ថា អំណោយ​របស់​អនុ​សាខា ដែល​នាំ​មក​ចែក​ជូន​នា​ពេល​នេះ​រួម​មាន អង្ករ​ចំនួន​៣០​គីឡូក្រាម មី​១​កេស ទឹកក្រូច​១​កេស ត្រីខ​១​យួរ ទឹកបរិសុទ្ធ​១​កេស រួម​ទាំង​ថវិកា​ចំនួន​១០០.០០០​រៀល​ផង​ដែរ ។

ចំពោះ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​ជា​ប្រាក់​ចំនួន​៥​លាន​រៀល និង​អង្ករ​៥០​គីឡូក្រាម ទឹកដោះគោ​ម្សៅ​ឌុ​យ​ម៉ិ​ក​២​កេស​ធំ ស្មើនឹង​៤៨​កំប៉ុង ស្ករស​៥​គីឡូក្រាម សារុង​២ និង​ក្រមា​២ តាម​រយៈ​ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​នាំ​យក​អំណោយ​ដ៏​សប្បុរ​ធម៌​ទាំង​អស់នោះ ទៅ​ចែក​ជូន​ផ្ទាល់​ដៃដល់​គ្រួសារ​កូនភ្លោះ​ទាំង​ពីរ​គ្រួសារ​នោះ​ដល់​លំនៅ​ឋាន​ស្ថិត​នៅផ្ទះ​លេខ​១៩E ផ្លូវ​៣៧១ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ