ទីបំផុត! ​លី​គ​កំពូល​ចិន​រដូវ​កាល​២០២០ នឹង​ចាប់ផ្តើមឡើងវិញឆាប់ៗខាងមុខនេះ​


ប្រទេស​ចិន ៖ បន្ទាប់​ពី​ពន្យា​រពេល​ជិត​៦​ខែ​ដោយសារ​តែ​ការ​ផ្ទុក​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ទីបំផុត​ក្រប​ខណ្ឌ Chinese Super League (CSL) រដូវ​កាល​២០២០ នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​។

សូម​បញ្ជាក់​ថា យុទ្ធនាការ​រដូវ​កាល​ឆ្នាំ​២០២០ ត្រូវ​បាន​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាលដាល​ពី​វីរុស​កូ​វី​ដ​១៩ បាន​បង្ខំ​ឱ្យ​លី​គ​កំពូល​ចិន​មួយ​នេះ ត្រូវ​ពន្យារពេល​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​សមាគម​បាល់ទាត់​ចិន (CFA) បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​រដូវ​កាល​២០២០ ត្រូវ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​លេង​ដែល​ខុស​ពី​រដូវ​កាល​មុន​ៗ ។ ដោយ​ក្នុង​នោះ​ក្រុម​ទាំង​១៦ នឹង​ត្រូវ​បែង​ចែង​ជា​២​តំបន់ (​ពូ​ល​) ដោយ​ក្នុង​មួយ​ពូ​ល​មាន ៨​ក្រុម​។ ដែល​នឹង​ត្រូវ​លេង​នៅ​តំបន់ Dalian ក្នុង​ខេត្ត Liaoning និង​តំបន់ Suzhou ក្នុង​ខេត្ត Jiangsu ។

ការ​ប្រកួត​នឹង​ត្រូវធ្វើ​ឡើង​ចំនួន​ពីរ​ជើង​ធម្មតា​។ ក្រុម​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៤ នឹង​មានឱកាស​ទៅ​ប៉ះ​ក្រុម​ទាំង​៤ ដែល​ចំណាត់ថ្នាក់​ដូច​គ្នា​នៅ​ពូ​ល​មួយទៀត ដើម្បី​ប្រជែង​យក​តំណែង​ជើងឯក​រដូវ​កាល​២០២​។ ដោយឡែក​ក្រុម​នៅ​ចំណាត់ថ្នាក់​លេខ​៥ ដល់​លេខ​៨ នឹង​ត្រូវ​ប៉ះ​ក្រុម​ទាំង​៤ ដែល​មាន​ចំណាត់ថ្នាក់​ដូច​គ្នា​នៅ​ពូ​ល​មួយទៀត ដើម្បី​ប្រកួត​យក​កៅអី​បន្ត​នៅ​ក្រប​ខណ្ឌ CSL រដូវ​កាល​ក្រោយ ចៀស​ពី​ការ​កាត់​ទៅ​លី​គ​លំដាប់​ទី​២​។

ពូ​ល A ដែល​ត្រូវ​លេង​នៅ​ទីក្រុង Dalian មាន​ក្រុម​ដូច​ជា​៖ ក្រុម Guangzhou Evergrande, Jiangsu Suning, Shandong Luneng, Henan Jianye, Dalian Pro, Guangzhou R&F, Shanghai Shenhua និង​ក្រុម Shenzhen ។

រីឯ​ពូ​ល B ដែល​ត្រូវ​លេង​នៅ​ទីក្រុង Suzhou មាន​ក្រុម​ដូច​ជា​៖ ក្រុម Beijing Guo’an, Shanghai SIPG, Wuhan Zall, Tianjin Teda, Chongqing Dangdai, Hebei China Fortune, Qingdao Huanghai និង​ក្រុម Shijiazhuang Ever Bright ។

ដោយឡែក​ចំពោះ​កាលវិភាគ​ប្រកួត​លម្អិត សមាគម​បាល់ទាត់​ចិន នឹង​ធ្វើការ​ប្រកាស​នៅ​ពេល​ក្រោយ​៕ (​ដកស្រង់​ចេញពី​៖ Chinadaily)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ