ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលដ្ឋាន​នៃ​ការ​ដំ​ទ្បើ​ង​ដុំ​ដេរ​រថយន្ត​ដោយ​សុវត្ថិភាព​បញ្ចៀស​បច្ច័យ​ដ៏​ស្មុគស្មាញ

9 ឆ្នាំ មុន

សំណុំ​ឬ​ក្បាល​ដេរ​របស់​រថយន្ត​អាច​ខូច​នៅ​ក្នុង​លក្ខខណ្ឌ​ណាមួយ ក៏​ដូច​ជា​រូបភាព​ផ្សេង​ៗ​ស្រប​ពេល​ដែល​អាយុកាល​របស់​វា​ចាស់ខែ​ចាស់​ឆ្នាំទៅ​ហើយ​នោះ ។ ហេតុ​ដូច្នេះ​នៅ​ពេល​ណា​ដែល​បច្ច័យ​ដ៏​ស្មុគស្មាញ​នាំ​ក្តី​កង្វល់​មក​ដល់​លោក​អ្នក​ច្បាស់​ជា ត្រូវ​ផ្លាស់​វា​ចេញ​ឬ​ដំ​ទ្បើ​ង​ថ្មី​ជា​មិន​ខាន ខាងក្រោម​នេះ​

សំណុំ​ឬ​ក្បាល​ដេរ​របស់​រថយន្ត​អាច​ខូច​នៅ​ក្នុង​លក្ខខណ្ឌ​ណាមួយ ក៏​ដូច​ជា​រូបភាព​ផ្សេង​ៗ​ស្រប​ពេល​ដែល​អាយុកាល​របស់​វា​ចាស់ខែ​ចាស់​ឆ្នាំទៅ​ហើយ​នោះ ។ ហេតុ​ដូច្នេះ​នៅ​ពេល​ណា​ដែល​បច្ច័យ​ដ៏​ស្មុគស្មាញ​នាំ​ក្តី​កង្វល់​មក​ដល់​លោក​អ្នក​ច្បាស់​ជា ត្រូវ​ផ្លាស់​វា​ចេញ​ឬ​ដំ​ទ្បើ​ង​ថ្មី​ជា​មិន​ខាន ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដំ​ទ្បើ​ង​ដុំ​ដេរ​របស់​រថយន្ត​ប្រកបដោយ​សុវត្ថិភាព​៖

១-​រក​មើល​ទីតាំង​សំណុំ​ឬ​ក្បាល​ដេរ​រថយន្ត​របស់​អ្នក​ឱ្យ​បាន​ច្បាស់លាស់ ។

-​ចំពោះ​រថយន្ត​ទូទៅ និង​ប្រភេទ​ដឹក​ទំនិញ​ភាគច្រើន គឺ​មាន​ដំ​ទ្បើ​ង​ដុំ​ដេរ​នៅ​ផ្នែក​ខាងក្រោម​យាន​ដែល​ជាទី​តាំង​នៃ​សំណុំ​ម៉ាស៊ីន និង​ប្រអប់លេខ ។

-​រីឯ​រថយន្ត​បើកបរ​ដោយ​ប្រើ​កា​ទ្បេ​កង់​មុខ (FWD) មួយ​ចំនួន គឺ​មាន​ដំ​ទ្បើ​ង​នៅ​ផ្នែក​ខាងលើ​ម៉ាស៊ីន​ដែល​អ្នក​នឹង​អាច​មើលឃើញ​យ៉ាង​ងាយ បន្ទាប់​ពី​បើក​គម្រប​ម៉ាស៊ីន​ចេញ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ភាគច្រើន​គេ​តែង​សង្កេត​ឃើញ​ទីតាំង​ជាក់ស្តែង របស់​វា​គឺ​ស្ថិត​នៅ​ខាងក្រោម​នៃ​ផ្នែក​ខាង​មុខ​រថយន្ត​តែ​ម្តង ។

-​ចំពោះ​រថយន្ត Ford មួយ​ចំនួន​ខ្សែវ័ណ្ឌ​ត​ភ្ជាប់​ចរន្ត​របស់​ដុំ​ដេរ គឺ​បែងចែក​ពី​ក្បាល​ដេរ​ឆ្ពោះ​មក​តំបន់​មួយ​ដែល​ដំ​ទ្បើ​ង​នៅ​ក្បែរ​អា​គុយ​។

២-​ចូរ​ផ្តាច់​នូវ​ខ្សែ​នៃ​បណ្តាញ​ប៉ូ​ល​វិជ្ជមាន (+) ដែល​ត​ភ្ជាប់​ពី​អា​គុយ​ចេញ ។

៣-​បង្ខាំង​ចលនា​របស់​កង់​ក្រោយ ។ បន្ទាប់​មក ប្រើ​ដែក​ដូ​យ​លើក​រថយន្ត​ទ្បើ​ង​ឱ្យ​ផុត​ពី​ដី​ក្នុង​កម្រិត​សម​ល្មម​មួយ ដែល​ងាយស្រួល​ដល់​អ្នក​វារ ឬ​លូន​ក្រោម​រថយន្ត ។

៤-​លូន​ចូល​ក្រោម​រថយន្ត​ហើយ ចាប់ផ្តើម​មួល​ដោះ​ក្បាល​ប៊ូ​ទ្បុ​ង​ចេញ​បណ្តើរ​ៗ ។ នៅ​គ្រានោះ គឺ​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​គ្រាប់​សោ​ខ្នាត​១៥​មី​លី​ម៉ែត្រ និង​៩,៥​មី​លី​ម៉ែត្រ ដែល​មាន​ដង​មួល​រឹត​ខ្លី ។

៥-​ទាញ​ដុំ​ដេរ​នោះ​ចេញពី​ទីតាំង​របស់​វា​ហើយ​ផ្តាច់​ខ្សែ​ទាំង​ទ្បា​យ​ណា ដែល​ត​ភ្ជាប់​ចរន្ត​ពី​ប្រព័ន្ធ​បញ្ឆេះ​ទៅ​អា​គុយ​ដោយ​ប្រើ​ក្បាល ឬ​គ្រាប់​សោ​ខ្នាត​១៣​មី​លី​ម៉ែត្រ ។

៦-​យក​សំណុំ​ដេរ​ចាស់​នោះ​ទៅ​សួរ​រក​ទិញ​ផលិតផល​ថ្មី ដែល​ដូច​គ្នា​ឬ​ប្រហាក់ប្រហែល​នឹង​ដុំ​ដេរ​ចាស់ និង​លៃ​យ៉ាងណា​ឱ្យ​ស៊ីចង្វាក់​ជាមួយនឹង​ម៉ាស៊ីនរថយន្ត ដែល​អ្នក​កំពុង​ប្រើប្រាស់ ។

៧-​លូន​ចេញពី​ក្រោម​រថយន្ត​ហើយ​ត​ភ្ជាប់​ខ្សែ​ផ្សេង​ៗ​របស់​ដុំ​ដេរ​នោះ​ទ្បើ​ង​វិញ ។

៨-​ដាក់​បញ្ចូល​នូវ​គ្រឿង​ឬ​ក្បាល​ប៊ូ​ទ្បុ​ង​របស់​វា​ចូល​ទីតាំង​ដើម​វិញ​ឱ្យ​បាន​ត្រឹមត្រូវ ។

៩-​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ថា អ្នក​ពុំ​មាន​ភ្លេចភ្លាំង​ត​ភ្ជាប់​ចរន្ត ឬ​មួល​ខ្ចៅ​នៅ​ចំណុច​ណាមួយ​ចូល​វិញ​មុន​នឹង​លូន​ចេញពី​ក្រោម​រថយន្ត​នោះ​ទ្បើ​យ ។

១០-​តម​ក​ទៀត ដូ​យ​រថយន្ត​ទម្លាក់​ចុះ​ធម្មតា​វិញ​តាម​សម្រួល ។

១១-​ត​ភ្ជាប់​បណ្តាញ​ខ្សែ​ត្រង់​បូ​៊​ល​វិជ្ជមាន ដែល​បាន​កាត់​ផ្តាច់​កាលពី​ដំណាក់កាល​ទី​២​នោះ​ទ្បើ​ង​វិញ ជា​ការ​ស្រេច ៕