ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​រូប​សង្ហា​៖ ចង់​រកស៊ី​មុខរបរ​អី​ត្រូវ​តែ​អង្គុយ​ជាមួយ​អ្នក​រកស៊ី​មុខរបរ​នោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​មួយ​រូប​ដែល​មាន​រូបរាង​ដូច​តារា ពូកែ​វោហា​ស័ព្ទ និង​ចូល​ចិត្ត​ចែករំលែក​បទ​ពិសោធន៍​និង​គន្លឹះ​ល្អ​ៗ​ខាង​ការ​រកស៊ី បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូ​របស់​លោក​មួយ ថាបើ​ចង់​រកស៊ី​បើកហាង​កាហ្វេ ត្រូវ​ទៅ​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​អ្នក​រកស៊ី​បើកហាង​កាហ្វេ មិនមែន​ទៅ​អង្គុយ​ស្តាប់​ខាង​អ្នក​រកស៊ី​អចលនទ្រព្យ ឬ​ទៅ​ស្តាប់​ទ្រឹស្តី​មហាសេដ្ឋី​ទេ​។…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​មួយ​រូប​ដែល​មាន​រូបរាង​ដូច​តារា ពូកែ​វោហា​ស័ព្ទ និង​ចូល​ចិត្ត​ចែករំលែក​បទ​ពិសោធន៍​និង​គន្លឹះ​ល្អ​ៗ​ខាង​ការ​រកស៊ី បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូ​របស់​លោក​មួយ ថាបើ​ចង់​រកស៊ី​បើកហាង​កាហ្វេ ត្រូវ​ទៅ​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​អ្នក​រកស៊ី​បើកហាង​កាហ្វេ មិនមែន​ទៅ​អង្គុយ​ស្តាប់​ខាង​អ្នក​រកស៊ី​អចលនទ្រព្យ ឬ​ទៅ​ស្តាប់​ទ្រឹស្តី​មហាសេដ្ឋី​ទេ​។ តែ​គួរ​ធ្វើ​យ៉ាងណា ដើម្បី​ពង្រឹង​អាជីវកម្ម និង​ចំណូល​របស់​ខ្លួនឯង​។

ថ្មី​ៗ​នេះ លោក ប៊ុ​ន ផាក ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុមុខ បាន​លើក​ឡើង​ថា «​ឧ​ទារ​ហណ៍​ថា អ្នកជា​ម្ចាស់​ហាង​កាហ្វេ​មួយ ដូចនេះ​អ្នក​ត្រូវ​គិត​ពី​ហាង​កាហ្វេ​នោះ គិត​និង​រក​វិធី ថា​មូលហេតុ​អ្វី​បានជា ហ៊ា​ង​កាហ្វេ​អ្នកលក់​មិន​ដាច់ ហើយ​ហាង​អ្នក​ដទៃ ដែល​នៅ​ក្បែរ​នោះ ហេតុ​អ្វី​បានជា​គេ​លក់ដាច់​»​។

ងាក​មក​និយាយ​ពី​ការ​លក់​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ភាគរយ​វិញ​ម្តង លោក ប៊ុ​ន ផាក ដែល​ជា​ស្ថាបនិក និង​ជា CEO ក្រុមហ៊ុន CAMAZOON (​ខេ​ម៉ា​ហ្ស៊ូ​ន​) បាន​ពន្យល់​ពី​សុភាសិត​មួយ​សិន ដែល​មនុស្ស​ទូទៅ​តែងតែ និយាយ «​ធ្វើ​នំ​អត់​ម្សៅ​» ពេល​នេះ​លោក​បាន​ចេញ​វី​ដេ​អូ ពន្យល់​ដោយ​ប្រៀបធៀប​ទៅ​នឹង​ការ​រកស៊ី​។

ពាក្យ​ថា «​ធ្វើ​នំ​អត់​ម្សៅ​» អ្នក​ទាំងអស់​គ្នា អាច​ធ្វើ​នំ​អត់​ម្សៅ​បាន ប៉ុន្តែ​បើ​អត់​មាន​ម្សៅ​ទេ ត្រូវ​តែ​ចេះ​ធ្វើ​នំ ហើយ​បើ​មិន​ចេះ​ធ្វើ​នំ ក៏​ចេះ​លក់​នំ​ដែរ​។

លោក ប៊ុ​ន ផាក បន្ត​ថា «​ធ្វើ​នំ​អត់​ម្សៅ ក្នុង​ន័យ​នេះ មិន​មាន​ន័យ​ថា រកស៊ី​មិន​ចាំបាច់​មាន​ដើមទុន​ទេ រកស៊ី​ត្រូវ​តែ​មាន​ដើមទុន ។ រកស៊ី​ត្រូវ​តែ​មាន​លុយ ខ្ញុំ​ហ៊ាន​ធានា ថា​ត្រូវ​តែ​ប្រើ​។ ប៉ុន្តែ​បើ​គេ​ហៅ​ទៅ​លក់ មិន​ចាំបាច់​មាន​ដើមទុន​ទេ គឺ​ត្រឹមត្រូវ គ្រាន់តែ​ទៅ​លក់​នោះ​។ ប៉ុន្តែ​បើ​គេ​ហៅ​អ្នក​ទៅ​រកស៊ី​មិន​ចាំបាច់​មាន​ដើមទុន គឺ​មិន​អាច​ទៅ​រួច​ទេ​»​។

លោក ប៊ុ​ន ផាក បាន​បន្ត​ថា មាន​ពាក្យ​មួយ​ម៉ាត់​ថា អ្នក​គ្រប់​គ្នា​អាច​រកបាន ៣ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈ ពេល ៣ ឆ្នាំ គាត់​គិត​ថា​តួលេខ​ប៉ុណ្ណឹង គឺ​ត្រឹមត្រូវ អ្នក​ទាំងអស់​គ្នា អាច​ក្លាយជា​អ្នក​មានបាន ប៉ុន្តែ​មាន​ភាគតិច​មែនទែន ដែល​អាច​ធ្វើ​វា​បាន​។

អ្នកជំនាញ​រូប​សង្ហារ រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ​មិន​បដិសេធ​ទេ នូវ​ទិន្នន័យ​នេះ ព្រោះ​ខ្ញុំ​អ្នក​រកស៊ី​ដែរ ហើយ​ខ្ញុំ​យល់​ថា តួលេខ​ប៉ុណ្ណឹង គឺ​តិច​មែនទែន​។ ទាំងអស់​គ្នា​អាច​មាន​លុយរាប់​លាន​ដុល្លារ​អា​មេ​រិ​កបាន ក្នុង​មួយ​ជីវិត​របស់​អ្នក ពីព្រោះ​ថា ក្នុង​មួយ​ជីវិត​របស់​យើង យ៉ាង​ហោច​ណាស់​ក៏​ចាយ ២ លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ គ្រាន់តែ​ថា​អ្នក​ទាំងអស់​គ្នា មិន​មាន​លុយដុំ​ឥ្យ​សល់​រយ​លាន​ដុល្លារ​ដូច​គេ​។ ប៉ុន្តែ​ប្រសិនបើ គិតដល់​ថ្ងៃ​អនាគត ៣០ ទៅ ៤០ ឆ្នាំ​ទៀត អ្នក​ទាំងអស់​គ្នា​យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​ចាយ​លុយ ២ លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ​»​។

លោក ប៊ុ​ន ផាក បាន​បន្ត​ថា ប្រសិនបើ​អ្នក​ទាំងអស់​គ្នា អាច​លក់​បាន​១០០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងរយៈពេល ៣​ឆ្នាំ ដូចនេះ​មួយ​ឆ្នាំ លក់​បាន ៣៣ លាន​ដុល្លារ ហើយ​ក្នុង​មួយ​ថ្ងៃ អ្នក​ទាំងអស់​គ្នា​លក់​បាន ៩ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដូចនេះ​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​បាន ៣ ភាគរយ ទៅ ៨ ភាគរយ ដូចនេះ​វា​ស្មើនឹង ៣ លាន​ដុល្លារ ហើយ​ក្នុង​រយៈពេល ៣ ឆ្នាំ​នោះ​។ ប៉ុន្តែ​សួរ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​អាច​ធ្វើ​បាន វា​តិច​មែនទែន​។ ដូចនេះ​អ្នក មាន​សមត្ថភាព​ខ្ពស់​មែនទែន​ទើប​អាច​ធ្វើ​បាន​។

លោក ប៊ុ​ន ផាក​បាន​លើកទឹកចិត្ត​ថា «​ខ្ញុំ មិន​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា បោះបង់​ចោល​នូវ​អ្វី​ដែល អ្នក​ទាំងអស់​គ្នា​កំពុង​តែ​ធ្វើ​ទេ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ