ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​អណ្ដូងរ៉ែ​​ ​កំពុង​ដេក​លក់ ស្រាប់​តែ​​បាក់ដីសង្កត់​ពី​លើ​​ឆក់​យក​ជីវិត​១១៣​នាក់

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ទទួលខុសត្រូវ​នៃរដ្ឋបាល​ភូមិ SATE MU និង​ផ្នែក​និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រដ្ឋកា​ជី​ន អះអាង​នា​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ ២០២០…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ទទួលខុសត្រូវ​នៃរដ្ឋបាល​ភូមិ SATE MU និង​ផ្នែក​និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រដ្ឋកា​ជី​ន អះអាង​នា​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ ២០២០ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា កម្មករ​រ៉ែ​ថ្លើមថ្ម​យ៉ាងតិច​១១៣​នាក់​​ត្រូវ​បាន​បាត់​បង់​ជីវិត ចំណែក​កម្មករ​រ៉ែ​ឯទៀត​ៗ​បាត់​ខ្លួន ក្នុង​ការ​​បាក់​ដី​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា​មក ក្នុង​តំបន់​ភ្នំ​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​កា​ជី​ន ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា ។

ការ​បាក់​ដី​នោះ​កើត​មាន​​ឡើង ក្រោយ​មាន​ភ្លៀងធ្លាក់​យ៉ាង​​ខ្លាំង ​ដោយមាន​​ភក់​ និង​គំនរ​បាក់បែក​ហូរ​សង្កត់​លើ​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​អណ្ដូងរ៉ែ​៉​ថ្លើមថ្ម ដែល​​ស្ថិ​ត​នៅ​ក្នុងភូមិ SATE MU រដ្ឋកា​ជី​ន ខណៈ​ពេល​ពួកគេ​កំពុង​ដេក​លង់លក់ ។

ប្រតិបត្តិការ​តាម​រុករក​នៅបន្ត​រហូត​ដល់​ថ្ងៃ​ទី​២ ខែកក្កដានេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ