ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោឡើងកមួយក្បាលបោលពីកុងស៊ីក្រពុលមុខដេញជល់មនុស្សសន្លប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គោ​ឈ្មោល​មួយ​ក្បាលដែល​គេ​សង្ស័យ​ថា បាន​បោល​ចេញពី​ទី​សត្តឃាត​ជ្រោយចង្វា និង​​ហាក់​ក្រពុលមុខ ​ក៏​បាន​ដេញ​ជល់​អ្នកដំណើរ​ធ្វើ​ឱ្យ​កម្មករ​សំណង់​ម្នាក់ដួល​សន្លប់​ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ គោ​ឈ្មោល​មួយ​ក្បាលដែល​គេ​សង្ស័យ​ថា បាន​បោល​ចេញពី​ទី​សត្តឃាត​ជ្រោយចង្វា
និង​​ហាក់​ក្រពុលមុខ ​ក៏​បាន​ដេញ​ជល់​អ្នកដំណើរ​ធ្វើ​ឱ្យ​កម្មករ​សំណង់​ម្នាក់ដួល​សន្លប់​ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ​នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ដេញ​ជល់​មនុស្សគោមួយ​ក្បាល​នោះ ត្រូវ​បាន​សន្តិសុខ និង​ក្រុម​កម្មករ នាំ​គ្នា​ចាប់​បាន​រួច​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​ឱ្យ​ម្ចាស់​ចេញ​មក​ទទួលខុសត្រូវ ចេញថ្លៃ​ព្យាបាល ។

ជន​រង​គ្រោះ​ដោយ​គោ​ដេញ​ជល់​នោះ​ឈ្មោះ ប្រេ​ន ស្រី​ហ្គិ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ការដ្ឋាន​ក្រុម​ហ៊ុន O C I C មានស្រុក​កំណើត​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​ឈ្មោល​ឡើងក​មួយ​ក្បាល​ខាងលើ​មាន​បាញ់ថ្នាំ​ក្បាល និង​បាញ់ថ្នាំ​សំគាល​អក្សរ​A បាន​បោល​ចុះឡើង​នៅ​លើ​ដី​វាល​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វា ហើយ​ទំនង​ក្រពុលមុខ ដែល​រត់​រួច​ចេញពី​កុងស៊ី ពេល​ឃើញ​មនុស្ស​ក៏​បាន​បោល​បុក​តែ​ម្តង ។

ខណៈនោះ​មាន​នារី​ជា​កម្មករ​ម្នាក់​កំពុង​តែ​ដើរ​ធ្វើការ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ក៏​បាន​ដេញ​បុស​ត្រូវ​ខ្នង​បណ្តាល​ឱ្យ​ដួល ហើយ​គោមួយ​ក្បាល​នោះ​ក៏​បាន​ជាន់​ថែម​ទៀត​បណ្តាល​ឱ្យ​សន្លប់​ដេក​ស្តូកស្តឹង ។ តាម​ព័ត៌មាន​នៅ​ព្រឹក​នោះ សន្តិសុខ​រួម​ជាមួយ​មេការ​ក៏​បាន​នាំ​គ្នា​ចាប់​គោមួយ​ក្បាល​នេះ​ទុក ព្រមទាំង​បញ្ជូន​ជន​រង​គ្រោះ ទៅ​បន្ទប់​ពី​គ្រោះ​ជំងឺ​ប៉ៃលិន​ដែល​ស្ថិត​នៅ​ផ្សារ​ព្រែក​លៀប ។

នៅ​ព្រឹក​នោះ​សន្តិសុខ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា​ដើម្បី​ឱ្យមក​នាំគោ​នោះ​ទៅ​ស្នាក់​ការ​ដើម្បី​ឱ្យ​ម្ចាស់​ចេញ​មុខ ដោះស្រាយ ។ ដោយសារ​តែ​គោ​នោះ​កាច និង​កំពុង​តែ​ក្រពុលមុខ​ឱ្យ​តែ​ឃើញ​មនុស្ស​ទៅ​ក្បែរ គឺ​ដេញ​ជល់ ទើប​នគរបាល​ឱ្យ​សន្តិសុខ​រក្សា​ទុក​សិន ។ តាម​នគរបាល​ក៏​ដូច​ជា​សន្តិសុខ បានឱ្យ​ដឹង​ថា គោមួយ​ក្បាល​នោះ​ទំនង​បោល​ចេញពី​ទី​សត្តឃាត​ជ្រោយចង្វា ខណៈ​ពេល​ដែល​គេ​ឆក់​សម្លាប់​មិន​ស្លាប់​ក៏​ក្រពុលមុខ​ឱ្យ​តែ​ឃើញ​មនុស្ស​ដេញ​បុស​។

ទោះបីជា​យ៉ាងណា នៅ​ព្រឹក​នោះ​អ្នក​មើល​គោ​ជា​ជនជាតិ​អ៊ិ​ស្លា​ម​ឈ្មោះ លី ហាក់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ដែល​បាន​ចូលខ្លួន ទៅ​ដោះស្រាយ​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នេះ​គាត់​បាន​ដឹកគោ​ចេញពី​ក្រោល​ប្រុង​យក​ទៅ​ឱ្យ​ស៊ី​ស្មៅ ស្រាប់តែ​ឆ្កែ​ព្រុស​គោ​ស្ទុះ​បោល​ទៅ​បាត់ ក្រោយមក​ទើប​ដឹង​ថា ដេញ​បុស​គេ​មាន​របួស​។ អ្នក​មើល​គោ​រូប​នោះ​ក៏​បាន​ធានា​ទទួលខុសត្រូវ​ដោយ​ចេញថ្លៃ​ព្យាបាល ។

គួរ​បញ្ជាក់ កន្លង​នៅ​ទី​សត្តឃាត​ជ្រោយចង្វា តែង​មាន​គោ​-​ក្របី​រត់​ចេញពី​កុងស៊ី ហើយ​ដេញ​វ័ធ​និង​បុស បណ្តាល​ឱ្យ​រង​របួស​បែប​នេះ​ក៏​ធ្លាប់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ផង​ដែរ បន្ទាប់​ពី​ដេញ​វ័ធ​បង្ក​ឱ្យ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់ និង​ចាប់​មិន​ឈ្នះ ៕

អត្ថបទសរសេរ ដោយ