ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ភ្លេចខ្លួនបិទ​​រូ​ត ក៏​លូកដៃ​ទៅ​​​លួច បែរ​ជា​​ចប់​ត្រឹម​នាង​ស្រែក​ផ្អើល​​​​ផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ឃាត់ខ្លួន ក្រោយ​ពី​រូប​នាង​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xmas មួយ​គ្រឿង​ពី​ក្នុង​កាបូប​របស់​នារី​រង​គ្រោះ ខណៈ​កំពុង​តែ​ដើរ​រក​ទិញ​ឥ​វ៉ា​ន់​ក្នុង​ផ្សា​របឹង​កេងកង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ឃាត់ខ្លួន ក្រោយ​ពី​រូប​នាង​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xmas មួយ​គ្រឿង​ពី​ក្នុង​កាបូប​របស់​នារី​រង​គ្រោះ ខណៈ​កំពុង​តែ​ដើរ​រក​ទិញ​ឥ​វ៉ា​ន់​ក្នុង​ផ្សា​របឹង​កេងកង ហើយ​ស្ពាយ​ខាងក្រោយ​ខ្នង​មិន​បាន​បិទ​រូត តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែ​កថា​«​ចោរ​ៗ» បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដល់​កម្លាំង​សន្តិសុខ​ជួយ​ចាប់​បាន​ភ្លាម​ៗ​នោះ កាលពី​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ផ្សា​របឹង​កេងកង ខណ្ឌ​បឹង​កេង​កង​។

តា​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រីជន​សង្ស័យ​ខាងលើ​មានឈ្មោះ ចាន់ ធា​វី ហៅ​ចាន់ ស្រី​ម៉ុំ អាយុ​២៩​ឆ្នាំ មុខរបរ​មើល​កូន​ឱ្យ​គេ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ម្តុំ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​​បឹង​កក់ ខណ្ឌទួលគោក ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចក ច័ន្ទ​ម​ល្លី​កា អាយុ ១៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ដើរ​រក​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សា​របឹង​កេងកង ដោយ​ស្ពាយ​កាបូប​មួយ​ខាងក្រោយ ដែល​ក្នុង​លុយ​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xmas ពណ៌​ទឹកមាស ​មួយ​គ្រឿង ហើយ​កាបូប​មាត់​ចំហរ​មិន​បាន​បិទ​រូត​ឡើយ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ដើរ​ក្នុង​ផ្សារ និង​ភ្លេច​មិន​បាន​បិទ​រូត​​កាបូបស្ពាយ​ខាងក្រោយ​នោះ ស្រាប់តែ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ដើរ​តាម​ក្រោយ និង​លូកដៃ​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xmas ពី​ក្នុង​កាបូប ។ តែ​ចៃដន្យ​នារី​រង​គ្រោះ​ក៏​ឃើញ​ទាន់ និង​ស្រែ​កថា «​ចោរ​» ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សន្តិសុខ​ផ្សារ និង​នគរបាល​ប៉ុស្តិ៍​ល្បាត​ក្បែរ​នោះ ជួយ​អន្តរាគមន៍​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ក៏​បាន​ធ្វើការ​ប្រគល់​ទូរស័ព្ទ​ដៃ​នោះ​ទៅ​ឱ្យ​នារី​រង​គ្រោះ​វិញ ចំណែកឯ​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ