ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ ប្រើ​បង្គន់​ទំនើប និង​មនុស្ស​យន្ត​អនាម័យ​ទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សិង្ហ​បុរី ៖ អាកាសយានដ្ឋាន​ចាង​ជី ប្រទេស​សិង្ហ​បុរី កំពុង​សាកល្បង និង​អនុវត្ត​វិធាន​ការណ៍​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ នា​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​វា​ត្រៀម​សម្រាប់​ការ​បន្ត​ជើងហោះហើរ​ជា​បណ្តើរ​ៗ នៅ​លើ​ពិភពលោក​ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ បញ្ជរ​ត្រួតពិនិត្យ​ដែល​មាន​សេន​ស័​រ​បញ្ជា​មិនបាច់​យកដៃ​ទៅ​ប៉ះ…

សិង្ហ​បុរី ៖ អាកាសយានដ្ឋាន​ចាង​ជី ប្រទេស​សិង្ហ​បុរី កំពុង​សាកល្បង និង​អនុវត្ត​វិធាន​ការណ៍​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ នា​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​វា​ត្រៀម​សម្រាប់​ការ​បន្ត​ជើងហោះហើរ​ជា​បណ្តើរ​ៗ នៅ​លើ​ពិភពលោក​ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បញ្ជរ​ត្រួតពិនិត្យ​ដែល​មាន​សេន​ស័​រ​បញ្ជា​មិនបាច់​យកដៃ​ទៅ​ប៉ះ ផ្ទាំង​កញ្ចក់​ការពារ​បាំង​រវាង​បុគ្គលិក និង​អ្នកដំណើរ មនុស្ស​យន្ត​សម្អាត​ស្វ័យប្រវត្តិកម្ម និង​បង្គន់​ដែល​មិន​ចាំបាច់​ប្រើប្រាស់​ដៃ​ទៅ​ប៉ះ គ្រាន់តែ​ជា​វិធានការ​ខ្លះ ដែល​ព្រ​លាន​យន្តហោះ​ណែនាំ​ដើម្បី​បង្កើន​កម្រិត​អនាម័យ និង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ដែល​អាច​កើត​មាន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

អាកាសយានដ្ឋាន​មួយ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​ដែល​មមាញឹក​ជាងគេ​បំផុត​ក្នុង​ពិភពលោក សម្រាប់​ចរាចរណ៍​អ្នកដំណើរ​អន្តរជាតិ ចាង​ជី ក៏​ដូច​ជា​អាកាសយានដ្ឋាន​ដទៃ​ទៀត នៅ​លើ​ពិភពលោក បាន​ជួប​ប្រទះ​នឹង​បញ្ហា​ដោយសារ​តែ​ការ​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍ ដោយ​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ក្នុង​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​បើក​ដំណើរការ​ឡើង​វិញ កាលពី​ខែ​មុន​ប្រទេស​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង និង​ខេត្ត​ចំនួន​៦ របស់​ប្រទេស​ចិន សម្រាប់​តែ​អ្នក​ធ្វើ​ជំនួញ​ធ្វើ​ដំណើរ​។ ប្រទេស​នេះ​ក៏​កំពុង​ពិភាក្សា​ដើម្បី​បង្កើត​ជើង​ធ្វើ​ដំណើរ ជាមួយ​ប្រទេស​មួយ​ចំនួន រួម​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី នូ​វែ​ល​សេ​ឡង់ និង​កូរ៉េ​ខាងត្បូង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ