ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមថែរក្សា​នូវកេរមរ​តក ​និងអត្ត​សញ្ញាណ​​ខ្មែរ​ (ដើមត្នោត)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖​ ដើម្បី​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​នូវ​កេ​រ្តិ៍​មរតក​ខ្មែរ និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ នា​ថ្ងៃ​ទី​៣០ ​មិថុនា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ដាំ​គ្រាប់ត្នោត​ចំនួន១​ម៉ឺន ៥​ពាន់​គ្រាប់នៅ​ឃុំ​ចំនួន០៤ ក្នុងស្រុក​កោះ​ញែក…

ខេត្ត​មណ្ឌលគិរី​ ៖​ ដើម្បី​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​នូវ​កេ​រ្តិ៍​មរតក​ខ្មែរ និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ នា​ថ្ងៃ​ទី​៣០ ​មិថុនា មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ដាំ​គ្រាប់ត្នោត​ចំនួន១​ម៉ឺន ៥​ពាន់​គ្រាប់នៅ​ឃុំ​ចំនួន០៤ ក្នុងស្រុក​កោះ​ញែក ។

លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្តមាន​ប្រសាសន៍​ថា គោលបំណងនៃ​ការ​ដាំ​គ្រាប់ត្នោត​នេះ គឺ​ដើម្បី​បំផុស​ផ្នត់គំនិត​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ និង​ដួង​ព្រលឹង​ជាតិ​របស់​ខ្លួន​។ ម្យ៉ាងទៀត រុក្ខជាតិ​ប្រភេទ​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន សម្រាប់​ឲ្យ​មនុស្ស យក​ទៅ​កែ​ច្នៃ​សម្រាប់ ធ្វើ​ជា​សម្ភារប្រើប្រាស់​ផ្សេង​ៗ និង​ថែម​ទាំង​អាច​យក​ទៅ​ជា​អាហារ​បាន​ទៀត​ផង​ ។

លោកអភិបាលរង​ខេត្ត ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​រលក​ទី​២ នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូច​ជា​៖ ត្រូវ​រក្សា​អនាម័យ​ជា​ប្រចាំ ដោយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​ជាដើម ហើយ​ក៏​សូម​ឱ្យ​ប្រជាពល​រដ្ឋ ត្រូវ​ខិតខំ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ តាម​រយៈ​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត និង​ត្រូវ​ខិតខំ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ដើម្បី​បង្កើន​នូវ​ជីវភាព​រស់នៅ​មាន​លក្ខណៈ​សមរម្យ​។

លោកយន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ស្ថានភាព​ដី​ក្នុងស្រុក​កោះ​ញែក មាន​អំណោយផល​ល្អ ដល់​ការ​ដាំ​ដុះ​ដើម​ត្នោត មន្ទីរ​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ដាំ​គ្រាប់ត្នោត​ចំនួន១​ម៉ឺន៥​ពាន់​គ្រាប់ នៅ​ទីតាំង​ឃុំ​ចំនួន៤​ក្នុងស្រុក​កោះ​ញែក​។

លោកបញ្ជាក់​ថា ត្នោតក៏​ជា​រុក្ខជាតិ​មួយ ដែល​មាន​ផលប្រយោជន៍​ច្រើន​ណាស់ ក្នុង​នោះ​ដើម អាច​ធ្វើ​ជា​សម្ភារ ឬ​អាច​យក​ធ្វើ​ជា​ផ្ទះ ស្លឹក​អាច​ធ្វើ​ជា​ដំបូល ឬ​អនុ​វស្សា​វ​រី​យ៍​ផ្សេង​ៗ ចំណែក​ផ្លែ​យក​ទៅ​ធ្វើ​នំ ទឹក​យក​ទៅ​ធ្វើ​ស្ករ​បាន​។ លោក ប្រធាន​មន្ទីរ ក៏​បាន​ជំរុញ​បន្ថែម​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​ថែរក្សា អភិរក្ស កូន​តោ្ន​ត​នេះ ឱ្យ​បាន​បាន​ល្អ ដើម្បី​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​។

អត្ថបទសរសេរ ដោយ