ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ គី​ម ខា​ដា​សៀន ជា​មហាសេដ្ឋី​ដែរ ឬទេ?

3 ឆ្នាំ មុន

យីហោ​គ្រឿងសម្អាង​របស់​អ្នកស្រី គី​ម ខា​ដា​សៀន វេស (Kim Kardashian West) បច្ចុប្បន្ន​នេះ​មាន​តម្លៃ ១​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​ទទួល​បានការ​វិនិយោគ ២០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន…

យីហោ​គ្រឿងសម្អាង​របស់​អ្នកស្រី គី​ម ខា​ដា​សៀន វេស (Kim Kardashian West) បច្ចុប្បន្ន​នេះ​មាន​តម្លៃ ១​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​ទទួល​បានការ​វិនិយោគ ២០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Coty ប៉ុន្តែ​តើ​វា​មាន​ន័យ​ថា​អ្នកស្រី​អាច​រាប់​ចូល​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​លើស ១​ប៊ី​លាន​ដុល្លារ​ដែរ​ឬទេ?

យោង​ទៅ​តាម​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សរុប​របស់​អ្នកស្រី​មាន​ប្រមាណ​តែ ៩០០​លាន​ដុល្លារ​ទេ ហើយ​តម្លៃ​ដ៏​ខ្ពស់​របស់​ក្រុមហ៊ុន គឺ​កើតឡើង​ព្រោះតែ​វត្តមាន​របស់​អ្នកស្រី​ដែល​មាន​លើ​ប្រព័ន្ធ​សង្គម​តែ​ប៉ុណ្ណោះ មិនមែន​ក្រុមហ៊ុន​រក​ចំណូល​បាន​ច្រើន​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត Forbes មិន​គិត​ថា​អ្នកស្រី​ខា​ដា​សៀន​ជា​ម្ចាស់​កម្មសិទ្ធិ​របស់ KKW Beauty ទាំងស្រុង​ទេ ។ ផ្ទុយ​មក​វិញ អ្នកស្រី​គ្រី​ស ជេន​នើ (Kris Jenner) ដែល​ជា​ម្តាយបង្កើត​របស់​អ្នកស្រី​ខា​ដា​សៀន​អាច​នឹង​មាន​ភាគហ៊ុន​ប្រមាណ ៨% នៃ​អាជីវកម្ម​នេះ​ដែរ ។ យ៉ាងណា​ក្តី អ្នកស្រី​មាន​ប្រភព​ចំណូល​ជា​ច្រើន​ទោះជា​អ្នកស្រី​មិន​មានទ្រព្យ​សម្បត្តិ​រួម​លើស ១​ប៊ី​លាន​ដុល្លារ​ពិតមែន​ក្តី ។

ខោ​រឹប​រៀង Skims និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​សង្គម​បាន​នាំ​ចូល​រាប់​លាន​ដុល្លារ​ដល់​អ្នកស្រី​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​ក៏​រក​ចំណូល​បាន​ពី​ការ​លេង​កម្មវិធី Keeping Up with the Kardasians ជាមួយ​ក្រុម​គ្រួសារ​ដែរ ។

ប្អូនស្រី​បង្កើត​របស់​អ្នកស្រី​ខា​ដា​សៀន​គឺ​អ្នកស្រី ខៃ​លី ជេន​នើ (Kylie Jenner) ក៏​បាន​ធ្លាក់​ក្នុង​ស្ថាន​ការ​ស្រ​ដៀង​គ្នា​នេះ​ដែរ​កាលពី​ខែមីនា​ឆ្នាំ ២០១៩ ឬ​ពេល​ដែល Coty បាន​ទិញ​ភាគហ៊ុន​មួយ​ចំណែក​ធំ​ក្នុង​ក្រុមហ៊ុន Kylie Cosmetics និង​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​តម្លៃ​សរុប​ដល់​ទៅ ១​ប៊ី​លាន​ដុល្លារ ។

ពេល​នោះ Forbes បាន​ប្រកាស​ថា​អ្នកស្រី ខៃ​លី ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​លើស ១​ប៊ី​លាន​ដុល្លារ​វ័យក្មេង​ជាងគេ​លើ​លោក​មុន​នឹង​ដក​ឈ្មោះ​នេះ​វិញ​នៅ​ខែឧសភា​ឆ្នាំ​នេះ​បន្ទាប់​ពី​ប្រទះ​ឃើញ​ថា​អ្នកស្រី ជេន​នើ បាន​ព្យាយាម​កុហក​ដើម្បី​បំប៉ោង​ប្រាក់​ចំណេញ​ក្រុមហ៊ុន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ជាក់ស្តែង អ្នកស្រី​ជេន​នើ​បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ