ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្លាំងកម្រិតណាធៀបជាមួយលុយថៃ វៀតណាម និងឡាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសជាប់ព្រំដែនគ្នា គឺប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ ថាតើ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសជាប់ព្រំដែនគ្នា គឺប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ ថាតើ មានអត្រាប្រែប្រួលយ៉ាងណា ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា អត្រាប្តូរប្រាក់បាត ថៃ ចាញ់ប្រៀបប្រាក់រៀលខ្មែរ ដែល ១បាតថៃ ទិញចូលត្រឹមតែ ១៣២ រៀល លក់ចេញ ១៣៣ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលដល់ទៅ ១៣៣ រៀល និងលក់ចេញ ១៣៤ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់ដុងវៀតណាមវិញក៏ខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរដែរដោយថ្ងៃនេះ ១០០០ដុងវៀតណាម ទិញចូលត្រឹមតែ ១៧៦ រៀល លក់ចេញ ១៧៨ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ទៅ ១៧៧ រៀល និងលក់ចេញ ១៧៨ រៀល ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់គីបឡាវថ្ងៃនេះ គឺអាចទប់ទល់គ្នាជាមួយប្រាក់រៀល ខ្មែរ ដែល ១០០០គីបឡាវ ទិញចូល ៤៥៤ រៀល លក់ចេញ ៤៥៨ រៀល ដោយកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៥៤ រៀល ហើយលក់ចេញ ៤៥៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ