ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចិត្តអប្រិយ៍ លើកដំបងវ៉ៃ​ម្តាយ​ពិការ​ហើយ​​​ញញឹម​បាន​​ទៀត​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​​ហិង្សា​មួយ​បាន​កើតឡើង​ដែលបង្ក​កូនប្រុស​ផឹកស្រា​ស្រវឹង​ ក៏ទៅ​វាយ​ម្តាយបង្កើត​របស់​ខ្លួន ត្រូវបាន​កម្លាំង​​នគរបាល​ឃាត់ខ្លួន​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​១ ​កក្កដា​​វេលា​ម៉ោង​១៩​យប់ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៌ ស្រុក​ខ្សាច់កណ្ដាល…

ខេត្តកណ្តាល ៖ ​​ហិង្សា​មួយ​បាន​កើតឡើង​ដែលបង្ក​កូនប្រុស​ផឹកស្រា​ស្រវឹង​ ក៏ទៅ​វាយ​ម្តាយបង្កើត​របស់​ខ្លួន ត្រូវបាន​កម្លាំង​​នគរបាល​ឃាត់ខ្លួន​ ​​កើតឡើង​នៅ​ថ្ងៃ​ទី​១ ​កក្កដា​​វេលា​ម៉ោង​១៩​យប់ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ​។

ប្រភព​ឱ្យ​ដឹងថា ស្ត្រីរង​គ្រោះ​ជាម្តាយ​ឈ្មោះ ខឺ​ន សា​វឿ​ន​ អាយុ​៥៦​ឆ្នាំ ​​ពិការ​ភាព ​(​ស្វិត​ត្រគៀក​ខាងស្តាំ​)​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ មាន​របួស​ស្នាម​លើ​ចង្កេះ​ខាងស្តាំ​១​កន្លែង និង​របួស​លើ​ខ្មង​ជើង​ខាងឆ្វេង​១​កន្លែង ។ ដោយឡែក ជនសង្ស័យជាកូន​​ឈ្មោះ ពៅ គ​ន្ធា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​ជាកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ប្រាប់​ឱ្យ​ដឹងទៀត​​ថា ៖ កន្លង​មក ​ជន​ស​ង្ស​័យរូបនេះឱ្យ​​តែពេល​​ស្រវឹងស្រា​ម្តង​ៗ​ ចេះ​តែ​រករឿង​ឪពុក​ម្តាយ​របស់​ខ្លួន​ ហើយ​ធ្លាប់​ប្រើ​ហិង្សា​ទៅ​លើ​គាត់​ចំនួន​៤​ទៅ​៥​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឡើយ ។​ លុះដល់​នៅ​ថ្ងៃ​ទី​១ ​កក្កដា ​ជន​ស​ង្ស័យ​បាន​ដើរទៅ​ផ្ទះ​ឈ្មោះ អ៊ុត រ៉ា ភេទ​ប្រុស នៅ​ចំ​ហ៊ា​ង​ខាងត្បូង​ផ្ទះ​ខ្លួន ហើយ​បាន​ទិញ​ស្រាថ្នាំ​ចំនួន​២​លី​ត្រ​ហូប​ជាមួយ​ឈ្មោះ អ៊ុត រ៉ា ឈ្មោះ​ហ៊ា​ង និង​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ ​ត្រូវជា​បង​របស់​ឈ្មោះ​អ៊ុត រ៉ា​ ។

រហូត​ដល់​វេលា​ម៉ោង​​កើតហេតុ​ ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​បាន​ដើរមក​ផ្ទះ​វិញ ​ហើយ​កាន់ដំបង​ប្ញស្សី​មួយ​កំណាត់​គ្រវី​គ្រ​វាត់ ព្រមទាំង​ស្រែក​ឡូឡា​យ៉ាង​ខ្លាំង​ៗ ។ ​ពេល​មក​ដល់​ផ្ទះ​បាន​រករឿង​ម្តាយ​ខ្លួន​ដែល​មាន​ជំងឺ​កំពង់​អង្គុយ​នៅ​លើ​ក្រែ​ក្រោមផ្ទះ​ថា «​ម៉ែ​ឯង​ស្រលាញ់​តែ​ប្អូន​ៗ ​ឯខ្ញុំ​វិញ​ម៉ែ ​ឯង​មិន​ស្រឡាញ់​ខ្ញុំ​ឡើយ​» ។ ពេល​ឮ​ដូ​ច្នោះ ​ម្តាយថា «អា​គ​ន្ធា កូន​ៗ​អញ់​ស្រលាញ់​ស្មើ​ៗ​គ្នា​មិន​ស្អប់​កូន​ណា​ឡើយ ប៉ុណ្ណឹង​បាន​ហើយ​កុំ​មាត់​ឡូឡា​ទៀត» ។

ភ្លាម​នោះ​ ជនសង្ស័យ​យក​ដំបង​ឬ​ស្សី​វាយ​ម្តាយ​ខ្លួន​ចំនួន​២​ដំបង ​ត្រូវ​ចង្កេះ​ចំហៀងខាងស្តាំ​មួយ​ដំបង​និង​ត្រូវ​ខ្មង​ជើង​ខាងឆ្វេង​មួយ​ដំបង​មាន​របួស​ហើម​ប៉ោង ពេល​នោះ​ឈ្មោះ​សុខ ពៅ ជា​ប្តី​និង​កូន​ៗ ឈ្មោះ​ពៅ ណា​វី ឈ្មោះ​ពៅ ស្រី​ថា ​បាន​នាំ​គ្នា​រត់​ចេញពី​តូប​នៅ​ខាង​មុខ​ផ្ទះ​ទៅ​ឃាត់​ជនសង្ស័យ ព្រមទាំង​មក​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​វិហារ​សួគ៌ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ