ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ធំ​ទី​៣​ ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ខ្លាំង

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ខេត្ត​ធំ​ទី​៣ របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​បាន​រក​ឃើញ​អគ្គិភ័យ​ជាង ៧០០​កន្លែង ខណៈ​ដែល​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ភ្លើង​ឆេះ​ប្រចាំឆ្នាំ​របស់​ខ្លួន​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ធ្វើ​មាត្រដ្ឋាន​ការ​ការពារ​សម្រាប់​តំបន់​ត្រូ​ពិ​ក​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​។…

ឥណ្ឌូ​នេ​ស៊ី ៖ ខេត្ត​ធំ​ទី​៣ របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​បាន​រក​ឃើញ​អគ្គិភ័យ​ជាង ៧០០​កន្លែង ខណៈ​ដែល​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ភ្លើង​ឆេះ​ប្រចាំឆ្នាំ​របស់​ខ្លួន​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ធ្វើ​មាត្រដ្ឋាន​ការ​ការពារ​សម្រាប់​តំបន់​ត្រូ​ពិ​ក​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​។ មន្ត្រី​ក្រសួងបរិស្ថាន​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ខែ​មុន​ថា ក្រុមការងារ​ដែល​បាន​កំណត់​អត្តសញ្ញាណ​អគ្គិភ័យ និង​ជួយ​ពន្លត់ ពេល​នេះ​មាន​ប្រាក់​ប្រើប្រាស់​មិន​គ្រប់គ្រាន់​ទេ ដោយសារ​តែ​វិ​ប​តិ្ត​សេដ្ឋកិច្ច​មក​ពី​កូ​វី​ដ​១៩​។

អាជ្ញាធរ​ខេត្តកណ្តាល កាលី​ម៉ា​ន​តាន បាន​និយាយ​ថា ស្ថានភាព​អាសន្ន​នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា​។ កម្រិត​នៃ​ភាព​អាសន្ន​ស្ថិត​ក្នុង​ដំណាក់កាល​ប្រកាស​អាសន្ន​ដំបូង ដែល​អំពាវ​នាវ​ឱ្យ​បង្កើន​ការ​ល្បាត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពន្លត់​ឱ្យ​បាន​មុន​។

លោក Alpius Patanan មន្ត្រី​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ខេត្ត បាន​មាន​ប្រសាសន៍​ថា​៖ «​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​បន្ថយ​ភ្លើង​ឆេះ​ព្រៃ កំពុង​ដំណើរការ ពីព្រោះ​ស្ទើរតែ​គ្រប់​តំបន់​នៅ​កណ្តាល​កាលី​ម៉ា​ន​តាន បាន​ចូល​រដូវប្រាំង​ក្នុង​ខែកក្កដា​»​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី គឺជា​ប្រទេស​ផលិត​ប្រេងដូង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​អគ្គិ​ភ័យ​​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ដុត​បំផ្លាញ ដែល​ត្រូវ​បាន​ប្រើ ដើម្បី​បោស​សំអាត​​តំបន់​ដាំ​ដុះ​ដំណាំ​ដូងប្រេង​។ អគ្គិភ័យ​កាលពី​ឆ្នាំ​មុន បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយ​មានព្រៃ និង​ដី​ពោត ចំនួន ១.៦​លាន​ហិ​កតា​ត្រូវ​បាន​ឆេះ​។

ភាគច្រើន​ប្រេងដូង​របស់​ប្រទេស​នេះ ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​។ អ្នកជំនាញ​បរិស្ថាន​និយាយ​ថា ឧស្សាហកម្ម​ប្រេងដូង​របស់​ឥណ្ឌូ​នេ​ស៊ី​គឺជា​ផ្នែក​មួយ​នៃ​ការ​ឈាន​មុខ​គេ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​បំផ្លាញ​ទីជម្រក​របស់​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ដូច​ជា​សត្វ​ខ្លា​ស៊ូ​ម៉ា​ត្រា និង ស្វា​អ៊ូ​រ៉ា​អ៊ូ​តង់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ