ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាធ្វើសកម្មភាពលើ​ម៉ូតូមួយគ្រឿងសុទ្ធតែស្រី ចុងក្រោយអស់លក្ខណ៍​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ចំនួន​​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​បន្ទាប់ពីជនទាំង​​២នាក់​នេះ​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ចំណាស់​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី​និង​ចៅស្រី​តូច​ម្នាក់​ទៀត​ ឌុ​ប​គ្នា​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​ ប៉ុន្តែ​សកម្មភាព​ឆក់​នោះ​មិន​បានសម្រេច​​ឡើយ ដោយ​ស្ត្រី​ចំណាស់​ខាងលើ​ឱប​កាបូប​របស់​គាត់​ជាប់​មិន​លែង​។ ​នេះ​ក៏​ចាត់​ទុក​ថា ជា​សំណាង​ខ្លាំង​ណាស់​សម្រាប់​ជន​រង​គ្រោះ​ដែល​មិន​ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឬ​រង​របួស​នោះ ចំណែក​ជនសង្ស័យ​ក្រោយ​នគរបាល​ឃាត់ខ្លួន​ក៏​បាន​សារភាព​ថា…

រាជធានី​ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ចំនួន​​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​បន្ទាប់ពីជនទាំង​​២នាក់​នេះ​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ចំណាស់​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី​និង​ចៅស្រី​តូច​ម្នាក់​ទៀត​ ឌុ​ប​គ្នា​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​ ប៉ុន្តែ​សកម្មភាព​ឆក់​នោះ​មិន​បានសម្រេច​​ឡើយ ដោយ​ស្ត្រី​ចំណាស់​ខាងលើ​ឱប​កាបូប​របស់​គាត់​ជាប់​មិន​លែង​។ ​នេះ​ក៏​ចាត់​ទុក​ថា ជា​សំណាង​ខ្លាំង​ណាស់​សម្រាប់​ជន​រង​គ្រោះ​ដែល​មិន​ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឬ​រង​របួស​នោះ ចំណែក​ជនសង្ស័យ​ក្រោយ​នគរបាល​ឃាត់ខ្លួន​ក៏​បាន​សារភាព​ថា ពួកខ្លួន​​ពិតជា​បាន​ឆក់​កាបូប​ស្ត្រី​ខាងលើ​នោះ​មែន​។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​៥០​ម៉ែត្រ ត្រង់​ចំណុច​ខាង​មុខ​បុរី​ប៉េង​ហូត ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២នាក់​ខាងលើ​​នេះ ក្នុងនោះ​ម្នាក់​​ឈ្មោះ អេ​ង ដា​រ៉ូ ហៅ តែ​ន អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ​និង​ម្នាក់ទៀត​​ឈ្មោះ ស៊ឹ​ម សិរី​បុត្រ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ចាន់​សោភា អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្ដាយ ​​រីឯ​​កូនស្រី​ឈ្មោះ​ជា ស្រី​មាឃ អាយុ​១៦​ឆ្នាំ ជា​អ្នក​បើកបរ​​ម៉ូតូ​១​គ្រឿង ​ម៉ាក​SUZUKI ADRESS​-​V125 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1GK-6854 ​​និង​​ក្មេង​​ស្រី​ម្នាក់​ទៀត​ឈ្មោះ ង៉ែត ដា​លី​ស អាយុ​៨​ឆ្នាំ ​អ្នក​ទាំង៣​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ម្ដាយ​ ព្រមទាំង​កូនស្រី​ និង​ចៅស្រី បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ធ្វើ​ដំណើរ​ចេញពី​មន្ទីរពេទ្យ​ជ័យ​ជំនះ នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​ដោយ​កូនស្រី​ជា​អ្នក​ឌុ​ប​ហើយ​ចៅស្រី​ជិះ​កណ្ដាល រីឯ​ស្ត្រី​ចំណាស់​រូប​នេះ​អង្គុយ​ខាងក្រោយ ហើយ​គាត់​បាន​ស្ពាយ​កាបូប​​មួយ​ផង​ដែរ​ ដោយ​បានធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​៥០​ម៉ែត្រ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​តាម​ពីក្រោយ​។

លោក​អធិការ​បាន​បន្ត​ថា នៅ​ពេលជនសង្ស័យ​​ជិះម៉ូតូ​​ទៅ​​ទន្ទឹមនឹង​​ជន​រង​គ្រោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ អេ​ង​ដា​រ៉ូ ហៅ តែម ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​អែប​ទៅ​ជិត រួច​ហើយ​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម សិរី​បុត្រ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ទាំង​កម្រោល ប៉ុន្តែ​យក​ពុំ​បាន​ឡើយ ​ដោយសារស្ត្រី​រង​គ្រោះ​ឱប​កាបូប​ជាប់ ។​ ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដែល​កំពុង​ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ជិត​នោះ​ប្រទះឃើញ ​ក៏​បាន​ចេញ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ភ្លាម​ៗ​តែ​ម្ដង ​រួច​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ