ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឡើង​ជិះ​កង់​បី​មិន​ស្តី​មួយ​ម៉ាត់ អ្នក​រត់​ម៉ូតូ​កង់​បី​ភ័យ​ដឹក​ទៅ​រក​សមត្ថ​កិច្ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ បាន​​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា ភ័យ ក៏​ដឹក​ទៅ​រក​សមត្ថកិច្ច​ដែល​កំពុង​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ បាន​​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា ភ័យ ក៏​ដឹក​ទៅ​រក​សមត្ថកិច្ច​ដែល​កំពុង​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​សាលា​អន្តរជាតិ CIA តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ម៉ាក​បា​ចា ពណ៌​លឿង ពាក់​ស្លាក​លេខ តាកែវ​1R-8487 ដោយ​បើក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា បានឱ្យ​ដឹង​បន្ត​ថា លុះ​ពេល​មក​ដល់​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ ភី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។ គាត់​ក៏​ប្រទះ​នឹង​ស្ត្រី​ខាងលើ​កំពុង​ឈរ​នៅ​ចិញ្ចើម​ផ្លូវ ពេល​នោះ​រូប​គាត់​ក៏​បើក​ម៉ូតូ​កង់​បី​ទៅ​ឈប់​នៅ​ខាង​មុខ​ស្ត្រី​រូប​នេះ រួច​បាន​សួរ​ថា ត្រូវការ​ជិះ​ម៉ូតូ​កង់​បី​ឬ​អត់0x017d7 ពេល​នេះ​ស្ត្រី​ខាងលើ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​របស់​គាត់ ដោយ​មិន​និយាយ​ស្តី​អ្វី​នោះ​ទេ ហើយ​គាត់​ក៏​បើក​ម៉ូតូ​កង់​បី​ដឹក​ស្ត្រី​ខាងលើ​បន្តដំណើរ​ទៅ​មុខ​បន្ត​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​ធ្វើ​ដំណើរ​ចេញ​មក គាត់​ក៏​សួរ​ទៅ​ស្ត្រី​ខាងលើ​ថា ចង់ទៅ​កន្លែង​ណា​ដែរ​។ តែ​ស្ត្រី​រូប​នេះ​មិន​បាន​និយាយ​ស្តី​អ្វី​នោះ​ទេ គ្រាន់តែ​ចង្អុល​ទៅ​ខាង​មុខ ហើយ​គាត់​មិន​បាន​ចាប់អារម្មណ៍​ដែរ គឺ​ក៏​ចេះ​តែ​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត​។ លុះ​ពេល​ដែល​គាត់​បើក​មក​ដល់​ចំណុច​ផ្លូវ​២០០២ គាត់​ក៏​សួរ​ស្ត្រី​រូប​នេះ​ជា​ថ្មី​ម្ដងទៀត​ថា ចង់ទៅ​កន្លែង​ណា​ឱ្យ​ប្រា​ដក ប៉ុន្តែ​ស្ត្រី​ខាងលើ​នៅ​តែ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់ ទោះជា​ដេញ​ឱ្យ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​របស់​គាត់ ក៏​ស្ត្រី​ខាងលើ​មិន​ចុះ​ដែល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ហើយ​គាត់​ក៏​មាន​សង្ស័យ​ថា ស្ត្រី​ខាងលើ​ប្រហែលជា​ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​សណ្ដំ​លួច​យក​ទ្រព្យសម្បត្តិ​ហើយ​មើលទៅ ទើប​ធ្វើ​ឱ្យ​រូប​គាត់​ភ័យ​ខ្លាច​មាន​រឿង​រ៉ាវ​ដល់​ខ្លួន​គាត់ ទើប​គាត់​បាន​ប្រញាប់ប្រញាល់​បើក​កង់​បី​បន្ត​ទៅ​រក​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​បើក​បន្តដំណើរ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ដែល​កំពុង​អនុវត្ត​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍ ហើយ​គាត់​ក៏​បើក​ម៉ូតូ​កង់​បី​ដឹក​ស្ត្រី​ខាងលើ​ចូល​ទៅ​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​តែ​ម្ដង​។ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​សួរនាំ​ទៅ​ស្ត្រី​ខាងលើ ប៉ុន្តែ​ស្ត្រី​រូប​នោះ​មិន​ព្រម​និយាយ​អ្វីមួយ​ម៉ាត់​ទៅ​នរណា​នោះ​ទេ ទោះបីជា​សមត្ថកិច្ច​ឱ្យ​ទឹកបរិសុទ្ធ​ក៏​ស្ត្រី​ខាងលើ​មិន​ផឹក​ដែល​។ មួយសន្ទុះ​ក្រោយ​មក​ស្ត្រី​រូប​នោះ ក៏​ព្រម​ចុះ​ពីលើ​ម៉ូតូ​កង់​បី​របស់​គាត់ ហើយ​គាត់​ក៏​ប្រគល់​ស្ត្រី​ខាងលើ​ឱ្យ​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ធ្វើការ​ស្វែងរក​សាច់ញាតិ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ដឹក​ស្ត្រី​ខាងលើ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម ដើម្បី​ធ្វើការ​សួរនាំ និង​ស្វែងរក​សាច់ញាតិ​ឱ្យមក​ទទួលយក​ត្រឡប់​វិញ​។ ហើយ​ពេល​ដែល​ស្ត្រី​ខាងលើ​អង្គុយ​នៅ​ខាងក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម អស់​រយៈពេល​ប្រមាណ​២​ម៉ោង​ក្រោយ​មក ក៏​ស្រាប់តែ​ស្ត្រី​រូប​នេះ​បាន​និយាយ​ស្តី​ធម្មតា​ឡើង​វិញ រួច​ក៏​ហៅ​ម៉ូតូឌុប​ជិះ​ចេញពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម ទៅ​បាត់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ