ការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​ត្រូវ​បាន​ផ្ទេរ​សមត្ថកិច្ច​ត្រឹម​នាយ​ប៉ុ​ស្ពិ៍​នគរបាល ឃុំ សង្កាត់


រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​លើ​ការ​ចុះបញ្ជី​ស្នាក់​នៅ និង​បញ្ជី​គ្រួសារ​ជូន​ប្រជាជន​ដែល​មាន​លំនៅ​ឋាន​ក្នុង​កម្ពុជា ក្រសួងមហាផ្ទៃ​បាន​សម្រេច ផ្ទេរ​សមត្ថកិច្ច ក្នុង​ការ​ពិនិត្យ​សម្រេច ផ្តល់​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​ដល់​នាយ​ប៉ុ​ស្ពិ៍​នគរបាល ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​នៅ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា ការ​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ ជូន​ទៅ​នាយ​ប៉ុ​ស្ពិ៍​នគរបាល ឃុំ សង្កាត់ ក្នុង​ការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ទុតិយតា​សៀវភៅ​ស្នាក់​នៅ​លិខិតបញ្ជាក់​ទីលំនៅ ការ​ប្រែប្រួល​នៃ​សមាជិកគ្រួសារ ការ​ផ្លាស់​ប្តូរ​ទីលំនៅ និង​រាល់​ការ​កែតម្រូវ​ទិន្នន័យ ក្នុង​បញ្ជី​ស្នាក់​នៅ ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​កំណត់ ។

នៅ​ក្នុង​ប្រកាស​នេះ​ផង​ដែរ​ក៏​បាន​សម្រេចការ​ផ្ទេរ​សមត្ថកិច្ច​ពី​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ជូន​ទៅ​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ ទុតិយតា​សៀវភៅ ការ​កែសម្រួល​នៃ​សមាជិកគ្រួសារ និង​ការ​កែសម្រួល​តម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួ​ស្រា​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​កំណត់ ។

ការ​សម្រេច​ថ្មី​នេះ​ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ដែល​កន្លង​មក​តែងតែ​ត្អូញត្អែរ​អំពី​ការ​លំបាក​ក៏​ដូច​ជា​ភាពយឺត​យ៉ាវ ពេល​ទៅ​រក​សេវា​ធ្វើ​សៀវភៅ​ស្នាក់​នៅ​និង​សៀវភៅ​គ្រួសារ​ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ