ប្រេ​ស៊ី​ល ពេល​នេះ​អ្នក​បាត់បង់​ជីវិត​ឡើង​​លើស​​៦​ម៉ឺន​នាក់​ហើយ​​


ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​ប្រាប់​ពី​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​តែ​ជំ​ងឹ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល បាន​កើនឡើង​ដល់ ៦០,០០០​នាក់ កាលពី​ថ្ងៃ​ពុធ​។

ក្រសួង​បាន​រាយការណ៍​ពី​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩​ថ្មី ចំនួន ១,០៣៨​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក ដែល​នាំ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​របស់​ប្រេ​ស៊ី​ល​ឡើង​ដល់ ៦០,៦៣២​នាក់​។

ប្រទេស​ប្រេ​ស៊ី​ល ក៏​បាន​រាយការណ៍​ផង​ដែរ​នូវ​ករណី​ថ្មី​ៗ​ចំនួន ៤៦,៧១២​ករណី ដែល​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ដ៏​ធំ​មួយ ប៉ុន្តែ​នៅ​តែ​មិន​មាន​កំណត់​ត្រា​សម្រាប់​តួលេខ​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​។ ចំនួន​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈពេល ២៤​ម៉ោង សម្រាប់​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា នៅ​ពេល​ក្រសួង​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន ៥៤,៧៧១​ករណី​។

ប្រទេស​ប្រេ​ស៊ី​ល​មាន​ករណី​ចំនួន ១,៤៤៨,៧៥៣​នាក់ ត្រូវ​បាន​បញ្ជាក់​ថា ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គិត​ត្រឹម​ថ្ងៃ​ពុធ ដែល​ជា​ចំនួន​ករណី​ខ្ពស់​បំផុត​ទី​២ នៅ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ