ជន​បី​ពួក​ចាត់​ចូល​ជា​មនុស្ស​លំបាក​វេទនា​បំផុត


មនុស្ស​យើង​ម្នាក់​ៗ​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ ទាំង​ចិត្តគំនិត ទាំង​ជីវភាព​រស់ ទាំង​សីល​ធម៌​​សង្គម ឬ​អាច​និយាយ​បាន​ថា វាសនា​របស់​មនុស្ស​ផ្សេងៗពីគ្នា ដែល​ឱ្យ​ផល​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង​មក ។ តទៅ​នេះ​ជា​ប្រភេទ​មនុស្ស​៣​ពួក​ដែល​មាន​សន្តាន និង​ជីវភាព​មាន​លក្ខណៈ​ខុស​គ្នាៈ

១-​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ជីវភាព​អន់​ថយ​ថោកទាប រស់នៅ​ទាំង​លំបាក​វេទនា​បំផុត គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា​បាន​ឆី​ឆ្អែត​ម្តងណា​ឡើយ ។

២-​មនុស្ស​ដែល​មាន​ជីវភាព​រស់នៅ​លំបាក​វេទនា គឺ​ខ្វះមុខខ្វះក្រោយ ជួន​ក៏​បាន​ឆ្អែត ជួន​មិន​បាន​ឆ្អែត និង​មាន​កិរិយា​ច្រឡើសបើស ។

៣-​មនុស្ស​ដែល​មាន​អាកា​រៈ​លំបាក​វេទនា​ទាំង​កាយ ទាំង​ចិត្ត ការ​ដេក​ពួន ការ​ហូប​ចុក ស្លៀកដណ្តប់ និង​ត្រូវ​ធ្វើការ​បម្រើ​គេ​យ៉ាងធ្ងន់ធ្ងរ រស់នៅ​ទាំង​ត្រដាបត្រដួស និង​ជា​ប្រភេទ​មនុស្ស​ដែល​មិនដឹង​គុណ​ដឹង​ម៉ែឪ ។

ថ្វីបើ​មនុស្ស​ទាំង​បី​ពួក​នេះ​លោក​ចាត់​ចូល​ទៅ​ក្នុង​ប្រភេទ​មនុស្ស​ដែល​យ៉ាប់​ដូច​គ្នា តែ​ក៏​គង់​មាន​សន្តាន​ចិត្ត និង​ជីវភាព​ខុស​គ្នា​ខ្លះ​ដែរ​គឺ ពួក​ទី​៣​ទាំង​សន្តាន​ចិត្ត ទាំង​ជីវភាព​ប្រសើរ​ជាង​ពួក​ទី​២ ហើយ​ពួក​ទី​២​នេះ​ក៏​គង់​ប្រសើរ​ជាង​ពួក​ទី​១ តែ​អាច​និយាយ​បាន​ថា ពួក​គេ​សុទ្ធតែ​ជា​ប្រភេទ​មនុស្ស​យ៉ាប់​បំផុត ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ