ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​«​ត្រោស​»១​ក្បាល ​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​៣០ ​មិថុនា​ លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អញ្ជើញ​​ចូលរួម​លែង​សត្វ​ស្វា​ត្រោស​​១​ក្បាល ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ…

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​៣០ ​មិថុនា​ លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អញ្ជើញ​​ចូលរួម​លែង​សត្វ​ស្វា​ត្រោស​​១​ក្បាល ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​។

សត្វ​ស្វា​ត្រោស​១​ក្បាល​នេះ ត្រូវ​បាន​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួល​យក​បាន​ពី​លោក ជឹ​ម ផ​ន្នី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

ខណៈ​លោក​ជួយ​សង្គ្រោះ​បាន​ពី​ការ​តាម​ប្រ​ម៉ា​ញ់ ហើយ​បាន​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី ឲ្យ​មក​ទទួល​ដើម្បី​ការពារអភិរក្ស ថែទាំ​សុខភាព និង​លែង​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

អត្ថបទសរសេរ ដោយ